(855) 17 66 89 41 | (855) 96 73 51 736

ធាតុសំខាន់ៗក្នុងការប្រាស្រ័យទាក់ទងជាមួយកុមារអូទីហ្សឹម

ធាតុសំខាន់ៗក្នុងការជួយអ្នកឱ្យប្រាស្រ័យទាក់ទងកាន់តែមានប្រសិទ្ធិភាពជាមួយកុមារអូទីហ្សឹម។

ចំណាប់អារម្មណ៍របស់កុមារ

  • ហៅឈ្មោះកុមារមុនពេលអ្នកចាប់ផ្តើមសកម្មភាពណាមួយ ដើម្បីឱ្យពួកគេដឹងថាអ្នកកំពុងនិយាយជាមួយពួកគេ។
  • ត្រូវប្រាកដថាពួកគេយកចិត្តទុកដាក់ មុនពេលអ្នកសួរសំណួរ ឬផ្តល់ការណែនាំទៅកុមារ។ 
  • អ្នកត្រូវដឹងពីចំណង់ចំណូលចិត្ត និងទម្លាប់របស់ពួកគេ ដើម្បីផ្តល់ជាគន្លឹះខ្លះៗក្នុងការជ្រើសរើសសកម្មភាពលេងណាមួយដែលសាកសមនឹងកុមារ។

ដំណើរការព័ត៌មានរបស់កុមារ

ប្រសិនបើមានព័ត៌មានច្រើនពេកនឹងអាចធើ្វអោយកុមារមានពិបាកក្នុងការយល់។ 

ដូច្នេះអ្នកត្រូវ:

  • និយាយដោយប្រើពាក្យខ្លី សាមញ្ញៗ ងាយយល់ និងយឺតៗទៅកាន់កុមារ
  • ប្រើយោគខ្លីៗ និងផ្តល់ពេលអោយកុមារគិត និងឆ្លើយតប
  • កុំសួរសំណួរច្រើនពេកទៅកុមារ
  • ប្រើរូបភាព (Visual Supports) ដើម្បីណែនាំកុមារពីសកម្មភាពណាមួយ
  • ត្រូវដឹងអំពីបរិស្ថានជុំវិញកុមារ (គ្មានសំលេងរំខាន / ចង្អៀត)។ បញ្ហាញ្ញាណដឹង (Sensory Problem) ក៏អាចជាកត្តាធើ្វអោយប៉ះពាល់ក្នុងដំណើរការព័ត៌មានរបស់កុមារបានដែរ។ 

ជៀសវាងសំណួរបើក

  • ប្រើសំណួរខ្លីៗ
  • សួរតែសំណួរចាំបាច់បំផុត ឬសួរសំណួរដោយអ្នកត្រូវផ្តល់ជាជម្រើសដល់កុមារដើម្បីឆ្លើយ
  • សំណួររបស់អ្នកត្រូវជាក់លាក់។ ឧទាហរណ៍ “កុមារចូលចិត្តញាំនំនេះទេ?” និង “តើកូនចង់ចូលបង្គន់ទេ?” ជាជាង “តើថ្ងៃនេះកូនធើ្វអី្វខ្លះនៅសាលា?”

កាត់បន្ថយប្រើពាក្យ No!!!!!! 

  • ជំនួសដោយពាក្យ (ទេ!!!!!!) អ្នកអាចនិមិត្តសញ្ញាផ្សេងដើម្បីបង្ហាញកុមារ។
  • កុមារអូទីហ្សឹមអាចយល់ច្រឡំអំពីមូលហេតុដែលអ្នកនិយាយថា (ទេ!!!!!!)។ ប្រសិនបើអី្វដែលកុមារកំពុងលេងជាសកម្មភាពសម្រាប់ ថ្ងៃស្អែក ឬថ្ងៃផ្សេង សូមព្យាយាមបង្ហាញកុមារពីកាលវិភាគរបស់គេ។
  • ប្រសិនបើ អ្នកប្រើពាក្យ​  (ទេ!!!!!!) ពីព្រោះកុមារមានអាកប្បកិរិយាមិនសមរម្យ ព្យាយាមកុំស្រែកដាក់កុមារ ឬយកចិត្តទុកដាក់ខ្លាំងពេក (ប្រសិនមិនមានគ្រោះថ្នាក់) ការមិនឆ្លើយតបទៅអាកប្បកិរិយាមិនសមរម្យរបស់កុមារក៏ជាវិធីជួយកុមារផងដែរ៕

បញ្ហាអាកប្បកិរិយាទូទៅរបស់កុមារតូចៗ និងវិធីសាស្រ្តដោះស្រាយ

ការមិនគោរព និងចូលចិត្តស្រែក

នៅពេលដែលកូនរបស់អ្នកនៅតូចៗពួកគេនិយាយតមាត់ ឬចូលចិត្តស្រែក វាហាក់ដូចជាគួរឱ្យអស់សំណើច និងគួរឱ្យស្រឡាញ់។ ប៉ុន្តែនៅពេលពួកគេធំឡើង ហើយនៅតែបន្តស្រែកបែបនេះដោយមិនបានដោះស្រាយឱ្យបានត្រឹមត្រូវនោះ អាចនាំឱ្យមានការឈ្លោះប្រកែកគ្នារវាងឪពុកម្តាយ និងកូន។

ដូចនេះ ​អ្នកគួរ​ធ្វើអ្វី?

  • សូមកុំទាន់ឆ្លើយតប រង់ចាំឱ្យកុមារស្ងប់ចិត្តសិន ហើយបន្ទាប់មក និយាយជាកុមារដោយទន់ភ្លន់ប្រកដោយការយល់យល់ចិត្ត និងបង្ហាញកុមារអំពីអាកប្បកិរិយាបែបណាអាចទទួលយកបាន និងអាកប្បកិរិយាបែបណាមិនសមរម្យ។
  • ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេ ឈប់ស្រែកហើយស្តាប់អ្នក សូមផ្តល់នូវការសរសើរ និងរង្វាន់ដល់កុមារ ឬចម្អិនអាហារដែលគេចូលចិត្ត។ 
  • ចំណុចសំខាន់ ពិនិត្យមើលសកម្មភាពរបស់អ្នកពេលនៅជាមួយកុមារ ព្រោះធម្មជាតិកុមារ គឺរៀនសូត្រតាមឪពុកម្តាយរបស់គេ ដូចនេះ អ្នកត្រូវចាប់ផ្តើមដោយការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកជាមុនសិន។

ប្រើពាក្យជេរប្រមាថ

នៅពេលពួកគេខឹង ពួកគេអាចចាប់ផ្តើមស្រែក ឬប្រើពាក្យជេរប្រមាថដើម្បីនាំឱ្យអ្នកឈ្លោះប្រកែកគ្នា។

ដូចនេះ ​អ្នកគួរ​ធ្វើអ្វី? 

  • ត្រូវប្រាកដថាអ្នកមិនប្រើភាសាបែបនេះ នៅចំពោះមុខក្មេងៗទេ។
  • បង្កើតវិន័យក្នុងគ្រួសារ ប្រសិនបើកុមារប្រើពាក្យមិនសមរម្យ ឬជេរប្រមាថ។
  • ប្រសិនបើ កុមារកំពុងប្រើពាក្យសម្តីមិនសមរម្យ សូមកែតម្រូវកុមារភ្លាមៗ។ ពន្យល់កុមារអំពីពាក្យណាជា “ ពាក្យមិនល្អ មិនសមរម្យ” ។

អាកប្បកិរិយាហិង្សា វាយអ្នកដទៃ

វាមិនអីទេដែលកុមារខឹង ប៉ុន្តែប្រសិនបើ កំហឹងនោះក្លាយទៅជាអំពើហឹង្សា ឬប្រែទៅជាអាកប្បកិរិយាឈ្លានពានចំពោះកុមារវាជាបញ្ហា។ អាកប្បកិរិយាហិង្សា ក៏អាចជាអាកប្បកិរិយាដែលកុមាររៀនពីអ្នកដទៃផងដែរ។ 

តើមជ្ឈដ្ឋាននៅក្នុងផ្ទះរបស់អ្នកមានសភាពយ៉ាងដូចម្តេចដែរ?  តើសាលារៀនរបស់កុមារមាននរណាប្រើអំពើហឹង្សាទេ? 

ដូចនេះ ​អ្នកគួរ​ធ្វើអ្វី? 

កូនៗរបស់អ្នកពឹងផ្អែកលើអ្នកដើម្បីរៀនពីរបៀបដើម្បីគ្រប់គ្រងអារម្មណ៍របស់ពួកគេ។ ពន្យល់ប្រាប់កុមារដោយអារម្មណ៍ខឹងជារឿងធម្មតា ប៉ុន្តែកូនមិនត្រូវវាយ ខាំ ឬធើ្វអោយអ្នកដទៃរងរបួសទេ។

បង្រៀនពួកគេឱ្យប្រើពាក្យ និងឃ្លា ដូចជា “ ខ្ញុំខឹង” ឬ “ខ្ញុំមិនចូលចិត្ត” ឬ “ខ្ញុំមិនសប្បាយចិត្តទេ” និងវិធីសាស្រ្តវិជ្ជមានដើម្បីកុមារអាចបញ្ចេញអារម្មណ៍ខឹងរបស់គេ។ 

ការសម្លុត ធើ្វបាបអ្នកដទៃ

ការសម្លុតធ្វើបាបអ្នកដទៃ   គឺជាបញ្ហាធ្ងន់ធ្ងរ ហើយអាចបណ្តាលឱ្យប៉ះពាល់ផ្លូវចិត្ត និងរាងកាយដល់ជនរងគ្រោះ។ កុមារមានទំនោរចង់សម្លុតអ្នកដទៃដើម្បីមានអារម្មណ៍ថាមានអំណាច។ 

ដូចនេះ ​អ្នកគួរ​ធ្វើអ្វី? 

  • ប្រសិនបើអ្នកឃើញថាកូនអ្នកបានធ្វើបាបអ្នកដទៃ សូមកែតម្រូវកុមារភ្លាមៗ។
  • ចាប់ផ្តើមបង្រៀនកូនៗរបស់អ្នកតាំងពីក្មេងថា ការសម្លុតធើ្វបាបអ្នកដទៃគឺ ខុស។ សំខាន់ជាងនេះទៀតពន្យល់ និងបង្ហាញកុមារថា ទងើ្វបែបនេះ ជាទង្វើដែលមិនសមរម្យ និងធើ្វអោយអ្នកដទៃមិនសប្បាយចិត្ត។ 
  • កំណត់វិន័យក្នុងគ្រួសារ ដូចជា “យើងមិនត្រូវធ្វើបាបសមាជិកណាម្នាក់នៅក្នុងផ្ទះនេះទេ” ឬ “កូនមិនត្រូវធើ្វឥរិយាបថបែបនេះនៅក្នុងផ្ទះនេះទេ” ។

បញ្ហាអាកប្បកិរិយានៅសាលារៀន

តើកុមារធ្លាប់ប្រាប់អ្នកទេថា ពួកគេមិនចង់ទៅសាលារៀន ឬស្អប់សាលារៀន? ឬមិនចង់ធើ្វកិច្ចការផ្ទះ។ កុមារមិនចង់ទៅសាលារៀនដោយសារហេតុផលជាច្រើន ដូចជា មានការសម្លុតធើ្វបាបពីនរណាម្នាក់ បញ្ហាក្នុងការសិក្សា ថប់បារម្ភដោយសារឃ្លាតឆ្ងាយពីឪពុកម្តាយ។

ដូចនេះ ​អ្នកគួរ​ធ្វើអ្វី? 

  • ជំហានដំបូងគឺត្រូវស្វែងរកឬសគល់នៃបញ្ហា។ ស្វែងយល់ពីមូលហេតុដែលកូនរបស់អ្នកមិនចង់ទៅសាលារៀន ឬបដិសេធមិនធ្វើលំហាត់។ 
  • ផ្តល់ការលើកទឹកចិត្តចំពោះអាកប្បកិរិយាវិជ្ជមានរបស់កុមារ។ ឧទាហរណ៍ អ្នកអាចនិយាយថា “កូនអាចញាំការ៉េមបាននៅពេលកូនធើ្វកិច្ចការផ្ទះរួចរាល់” ។
  • សួរកុមារថា តើពួកគេចង់អោយអ្នកនិយាយជាមួយគ្រូអំពីបញ្ហាដែលពួកគេកំពុងប្រឈមមុខដែរ ឬទេ។ ផ្តល់ការយល់ចិត្តចំពោះកុមារ និងផ្តល់អារម្មណសុវត្ថិភាព ដើម្បីកុមារអាចជជែកពីបញ្ហារបស់គេនៅក្នុងសាលារៀន។ លើកទឹកចិត្តពួកគេដោយសួរថា តើនៅសាលាកូនចូលចិត្តធើ្វអី្វ និងចំណាយពេលជាកុមារធើ្វកិច្ចការផ្ទះរបស់ពួកគេ ហើយធ្វើឱ្យវាកាន់តែគួរឱ្យចាប់អារម្មណ៍៕​

ពេលណាដែលត្រូវរកជំនួយ

ក្នុងករណីបញ្ហាអាកប្បកិរិយាប្រែទៅជាអ្វីមួយដែលមិនអាចគ្រប់គ្រងបាននៅផ្ទះ អ្នកគួរតែទៅជួបអ្នកជំនាញចិត្តសាស្រ្តដើម្បីស្វែងរកដំណោះស្រាយ។ អ្នកជំនាញនឹងពិនិត្យមើលសុខភាពរាងកាយ និងផ្លូវចិត្តរបស់កុមារមុននឹងណែនាំឱ្យប្រើថ្នាំ ការព្យាបាលពិសេស ឬការប្រឹក្សា។

ស្វែងយល់អំពីបញ្ហាអាកប្បកិរិយារបស់ក្មេងជំទង់ និងគន្លឹះដើម្បីដោះស្រាយ

ការដោះស្រាយបញ្ហាអាកប្បកិរិយាជាមួយក្មេងជំទង់ គឺមិនងាយស្រួលនោះទេ។ ប៉ុន្តែអ្នកអាចដោះស្រាយជាមួយពួកគេដោយភាពងាយស្រួល ប្រសិនបើ អ្នកមានឆន្ទៈក្នុងការខិតខំដើម្បីយល់អំពីបញ្ហាដែលពួកគេកំពុងប្រឈម និងអ្វីដែលពួកគេចង់បានពីអ្នក។

  • បញ្ហាអាកប្បកិរិយាទូទៅនៅរបស់ក្មេងជំទង់

អាកប្បកិរិយាប្រថុយប្រថានរបស់ក្មេងជំទង់ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងផ្លូវចិត្តត្រូវបានគេចាត់ទុកថាជាអាកប្បកិរិយារបស់ក្មេងជំទង់ដែលមានគ្រោះថ្នាក់។ ការយកចិត្តទុកដាក់លើកូនអ្នកអាចជួយអ្នកក្នុងការទប់ស្កាត់បញ្ហាមុនពេលដែលពួកគេមានគ្រោះថ្នាក់បាន។

  • ការរួមភេទ គ្រឿងស្រវឹង និងគ្រឿងញៀន

ក្មេងវ័យជំទង់យើងសង្កេតឃើញថាពួកគេជក់បារី គ្រឿងស្រវឹង គ្រឿងញៀន និងការរួមភេទមុនពេលឈានដល់អាយុស្របច្បាប់។ ការបំពានសារធាតុញៀន ជាញឹកញាប់អាចបណ្តាលឱ្យធ្លាក់ទឹកចិត្ត ខ្សោយថ្លើម និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។ 

ដំណោះស្រាយ

ក្មេងដែលស្ថិតក្នុងវ័យជំទង់ងាយប្រឡូកនឹងគ្រឿងស្រវឹង ដោយសារតែអំពើហឹង្សា ឬការរំលោភបំពាននៅផ្ទះ ការលែងលះរបស់ឪពុកម្តាយ ឬសម្ពាធពីមិត្តភក្ដិ។ វិធីសាស្រ្តនោះ គឺការនិយាយ និងពន្យល់ណែនាំពួកគេអំពីផលប៉ះពាល់ដែលអាចកើតឡើង។ សូមជៀសវាងការនិយាយដោយមិនសមរម្យ ឬជះកំហឹងទៅពួកគេ។ 

ក្មេងវ័យជំទង់ក៏ប្រឈមនឹងហានិភ័យនៃការផឹកស្រាដោយមិនដឹងខ្លួន។ ពេលខ្លះ ពួកគេយល់ថាការផឹកស្រានាពេលបច្ចុប្បន្ន គឺមានភាពពេញនិយមក្នុងចំណោមក្មេងដែលមានអាយុស្របាលគ្នា និង ពេលខ្លះពួកគេស្ថិតនៅក្រោមសម្ពាធពីមិត្តភក្ដិដោយមិនអាចប្រកែកពីការបដិសេធបាន។ ដើម្បីចៀសវាងបញ្ហានេះ សូមបង្រៀនកូនៗរបស់អ្នកអំពីផលប៉ះពាល់ និងធើ្វជាគំរូល្អសម្រាប់ពួកគេ។ 

  • អាកប្បកិរិយាខឹងឆេវឆាវ (Aggression)

ក្មេងជំទង់អាចនឹងខឹងអ្នកញឹកញាប់ និងពេលខ្លះមិនមានហេតុផលដែលអាចយល់បាន។ សូមស្វែងយល់អោយច្បាស់ថាកំហឹង គឺជាអារម្មណ៍ធម្មតារបស់មនុស្ស ហើយវាជារឿងធម្មតាដែលកើតឡើងក្នុងចំណោមក្មេងវ័យជំទង់។ ប៉ុន្តែប្រសិនបើ ពួកគេមិនមានវិធីសាស្រ្តត្រឹមត្រូវដើម្បីគ្រប់គ្រងកំហឹងនោះទេ វាអាចបង្កឱ្យមានអំពើហិង្សាដែលអាចបង្កគ្រោះថ្នាក់ដល់ពួកគេ និងអ្នកដទៃ។

ដំណោះស្រាយ

ឪពុកម្តាយច្រើនតែមានប្រតិកម្មចំពោះការខឹង និងការស្រែករបស់ក្មេងជំទង់ដោយការស្រែកតបវិញ។ ប៉ុន្តែការធើ្វបែបនេះមិនទទួលបាននូវលទ្ធផលដែលអ្នកចង់បាននោះទេ។ ការស្រែក នឹងធើ្វអោយពួកគេខឹងឆេវឆាវកាន់តែខ្លាំងឡើងនៅពេលអ្នកព្យាយាមគ្រប់គ្រងពួកគេ។ 

វិធីដោះស្រាយតែមួយគត់ គឺស្ងប់ចិត្ត។ រកវិធីដើម្បីគ្រប់គ្រងកំហឹងរបស់អ្នក និងស្តាប់នូវអ្វីដែលពួកគេចង់និយាយ។ នៅពេលដែលពួកគេអស់រឿងដែលត្រូវនិយាយពួកគេនឹងស្ងប់ស្ងាត់។ សូមចងចាំថាអ្នកត្រូវចៀសវាងការឈ្លោះប្រកែកគ្នាតាមដែលអាចធ្វើទៅបានហើយ។ លើកទឹកចិត្តឱ្យពួកគេនិយាយជាមួយអ្នក នៅពេលពួកគេមានបញ្ហា និងចៀសវាងទុកបញ្ហាចោល។ បង្រៀនពួកគេនូវវិធីត្រឹមត្រូវដើម្បីគ្រប់គ្រងកំហឹងជាជាងជះកំហឹងទៅអ្នកដទៃ ឬប្រើអំពើហិង្សា។

  • និយាយកុហក ឬលាក់ការពិត

វាអាចជាការបំផ្លិចបំផ្លាញទឹកចិត្តសម្រាប់ឪពុកម្តាយដែលបានដឹងថាកូនរបស់ពួកគេបានកុហក ឬលាក់ការពិត។ ការពិតទាំងនេះ គឺអារម្មណ៍ឯករាជ្យថ្មីរបស់ក្មេងជំទង់ដែលពួកគេយល់ថាមិនចាំបាច់ត្រូវប្រាប់អ្នកគ្រប់យ៉ាងនោះទេ។ 

ដំណោះស្រាយ៖

ភាពស្មោះត្រង់ គឺជាចរិតមួយដែលអ្នកគួរលើកទឹកចិត្តសម្រាប់កូនៗរបស់អ្នកតាំងពីពួកគេនៅតូចៗ។ បង្រៀនពួកគេពីភាពស្មោះត្រង់ដោយអ្នកត្រូវធើ្វជាគំរូដល់ពួកគេ។ 

ជៀសវាងការស្តីបន្ទោសចំពោះកំហុសរបស់ពួកគេ កុមារនឹងភ័យខ្លាច និងមិនហ៊ានចែករំលែក បញ្ហារបស់គេ និងប្រាស្រ័យទាក់ទងជាមួយអ្នកនោះទេ។ បង្កើតទំនាក់ទំនងបើកចំហជាមួយកូនៗរបស់អ្នកដោយអនុញ្ញាតឱ្យពួកគេចែករំលែកអ្វីៗដែលពួកគេជួបប្រទះដោយមានអារម្មណ៍សុវត្ថិភាព។ នៅពេលពួកគេឃើញថាឪពុកម្តាយរបស់ពួកគេមានភាពស្មោះត្រង់ និងមានវិធីសាស្រ្តវិជ្ជមានក្នុងការណែនាំពីកំហុសរបស់ពួកគេ ពួកគេនឹងរៀនធ្វើដូចគ្នា។

  • ការមិនគោរពវិន័យ និងចចេសរឹងរូស

ពួកគេប្រហែលជាមិនចង់ធ្វើអ្វីដែលអ្នកប្រាប់ ហើយនិងព្យាយាមពីអាកប្បកិរិយាមិនសមរម្យ។ 

ដំណោះស្រាយ

ក្មេងជំទង់ ត្រូវការដែនកំណត់ដើម្បីជួយពួកគេក្នុងការគ្រប់គ្រងអាកប្បកិរិយា។ អ្នកអាចសាកល្បងដាក់ដែនកំណត់នៅក្នុងគ្រួសារ ធ្វើឱ្យមានផលវិបាកដល់ពួកគេ ប្រសិនបើ ពួកគេមិនគោរពច្បាប់ក្នុងគ្រួសារ និងអនុវត្តអោយបានទៀតទាត់។

ការធើ្វបែបនេះពួកគេនឹងដឹងថាអ្នកពិតជាប្រកាន់ខ្ជាប់នូវវិន័យក្នុងផ្ទះ ហើយធើ្វអោយមានប្រសិទ្ធភាព។

សូមចងចាំថា នៅពេលពួកគេកាន់តែឡើង វាជារឿងធម្មតាទេដែលពួកគេចង់បានឯករាជ្យបន្ថែមទៀត។ ពួកគេអាចនឹងមានគ្រួសារបែកចេញពីអ្នក ដួច្នេះអ្នកត្រូវបង្រៀនពួកគេអោយមានភាពឯករាជ្យ និងមានទំនួលខុសត្រូវចំពោះអាកប្បកិរិយារបស់គេ។ 

  • ទំនាក់ទំនងរបស់អ្នក និងកូនមិនមានច្រើនដូចពីមុន

កូនរបស់អ្នកមិននិយាយជាមួយអ្នកច្រើនដូចពីមុននោះទេ។ ប៉ុន្តែអ្នកអាចសាកត្រឡប់ទៅអតីតកាលរបស់អ្នកវិញ តើអ្នកបាននិយាយជាមួយឪពុកម្តាយរបស់អ្នកច្រើនដូចមុនកាលអ្នកស្ថិតក្នុងវ័យជំទង់ទេ? 

ខណៈពេលដែលអ្នកប្រហែលជាចង់ដឹងអំពីអ្វីគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតរបស់កូនអ្នក ប៉ុន្តែវាមិនជាការងាយស្រួលទេសម្រាប់ក្មេងជំទង់។

ដំណោះស្រាយ៖

ប្រសិនបើ អ្នកបង្ខំឱ្យពួកគេប្រាប់អ្នកគ្រប់យ៉ាង ពួកគេអាចនឹងប្រឌិតរឿងដើម្បីផ្គាប់ចិត្តអ្នកដែលមិនមែនជាអ្វីដែលអ្នកចង់បាន។ អ្នកត្រូវទទួលយកថា កូនរបស់អ្នកនឹងមិនប្រាប់អ្នកគ្រប់រឿងនោះទេ។ ទោះយ៉ាងណា ត្រូវអោយពួកគេដឹងថា ពួកគេត្រូវតែប្រាប់អ្នកអំពីព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតរបស់ពួកគេក្នុងនាមជាអ្នកអាណាព្យាបាល។

អ្នកត្រូវបញ្ជាក់កូនៗថា អ្នកចង់ដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់ពួកគេតែប៉ុណ្ណោះ ពីព្រោះអ្នកយកចិត្តទុកដាក់ចំពោះពួកគេ ហើយចង់ធ្វើឱ្យប្រាកដថាពួកគេសប្បាយរីករាយ។

  • ភាពមិនច្បាស់លាស់របស់ក្មេងជំទង់

ដោយសារតែពួកគេកំពុងស្ថិតក្នុងការផ្លាស់ប្តូររាងកាយ និងអារម្មណ៍។ ពួកគេអាចនឹងមានភាពច្របូកច្របល់ដូចជា ជ្រើសរើសស្លៀកបំពាក់ដែលខ្លួនស្រលាញ់ ចំណង់ចំណូលចិត្ត ការជ្រើសរើសមុខវិជ្ជា។ល។ ពួកគេហាក់ ដូចជាលំបាកក្នុងការជ្រើសរើស ។ 

ដំណោះស្រាយ

ជាពេលវេលាសមរម្យបំផុតដើម្បីណែនាំពួកគេពីជំនាញក្នុងការសម្រេចចិត្ត (decision-making skills) ។ បង្រៀនពួកគេពីវិធីផ្សេងៗគ្នាដែលត្រូវបានវាយតម្លៃ ឬវាស់វែងដើម្បីធ្វើការសំរេចចិត្តដ៏ត្រឹមត្រូវ និងបង្ហាញពួកគេថាអ្នកនៅទីនោះដើម្បីផ្តល់ការគាំទ្រជានិច្ច៕ 

តើការវាយអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កូនអ្នកទេ?

កុមារមួយចំនួនត្រូវបានគេដាក់វិន័យដោយការវាយធ្វើបាបនៅផ្ទះ និងសាលារៀន។ យ៉ាងណាមិញនេះ តើការវាយ​ គឺជាវិធីដ៏មានប្រសិទ្ធិភាពបំផុតក្នុងការដាក់វិន័យពួកគេមែនទេ? តើមានមូលហេតុអី្វខ្លះបានជាឪពុកម្តាយមួយចំនួនជ្រើសរើសយកវិធីសាស្រ្តនេះដើម្បីដាក់វិន័យកូនៗរបស់គេ? 

ទាំងនេះ គឺ បណ្តាលមកពីការថប់បារម្ភ និងភាពអស់សង្ឃឹម – 

ឪពុកម្តាយមួយចំនួនតានតឹង ថប់បារម្ភចំពោះអនាគតកូនៗរបស់គេ និងព្រួយបារម្ភជាខ្លាំង ប្រសិនពួកគេមិនអាចគ្រប់គ្រងកូនៗបាន។ សង្គមខាងក្រៅក៏ជាផ្នែកមួយដែលឪពុកម្តាយ បារម្ភ ប្រសិនបើកូនរបស់ពួកគេមិនមែនជាកុមារដែល “ល្អឥតខ្ចោះ” សង្គមខាងក្រៅនឹងវិនិច្ឆ័យក្នុងនាមជាឪពុកម្តាយដែលមិនបានណែនាំប្រដៅកូនៗអោយល្អ។ 

ការថប់បារម្ភ និងខឹងសម្បាររបស់ឪពុកម្តាយនឹឹងនាំអោយពួកគេបញ្ចេញកំហឹងទៅកូនៗ។ ការធើ្វបែបនេះអាចធ្វើឱ្យឪពុកម្តាយកាន់តែមានអារម្មណ៍ថាពួកគេអាចគ្រប់គ្រងកូនៗ និងយល់ថានេះជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព។ 

ឪពុកម្តាយខ្លះ ជឿថាពួកគេគួរតែមានវិន័យក្នុងគ្រួសារអោយតឹងរឹងបំផុតចំពោះកូនៗ នោះកូនៗនឹងខ្លាចពួកគេ។ វិធីសាស្រ្តនេះធ្វើឱ្យឪពុកម្តាយមានអារម្មណ៍ថាអាចគ្រប់គ្រងកូនៗបាន។ 

ពួកគេជឿថា “ការវាយ”នឹងធើ្វអោយកូនៗភ័យខ្លាចពួកគេ និងកូនៗរបស់គេក្លាយជាកុមារល្អ។ 

ផ្ទុយទៅវិញ កុមារនឹងធ្វើអ្វីដែលពួកគេចង់បានដោយគ្រាន់តែពួកគេមិនដែលអោយឪពុកម្តាយគេដឹង។ ការភ័យខ្លាចដែលកុមារមានអាចជម្រុញពួកគេខ្លាចនូវការបរាជ័យ ឬមិនបានលើកទឹកចិត្តពួកគេឱ្យអោយសម្រេចបាននូវសក្តានុពលពិតរបស់ពួកគេឡើយ។

ឪពុកម្តាយខ្លះអាចនឹងមិនយល់ស្របចំពោះការដាក់វិន័យដោយមិនវាយកុមារ។ តើអ្នកដឹងទេ? “ការវាយ” នឹងបង្រៀនកុមារថា “អំពើហឹង្សា” ជាបញ្ហាធម្មតា និងជារឿងសាមញ្ញក្នុងការចិញ្ចឹមកូន។ កុមារនឹងយល់ថា ពួកគេមិនចាំបាច់គោរពអារម្មណ៍ និងអោយតម្លៃអ្នកដទៃទេ។ 

ការដាក់វិន័យនោះត្រូវតែមានការដាក់ទណ្ឌកម្មយ៉ាងឈឺចាប់ និងដាក់ទណ្ឌកម្មដើម្បីឱ្យវាមានប្រសិទ្ធភាព គឺជាយុត្តិកម្មទូទៅមួយទៀតសម្រាប់ការវាយ។ ផ្ទុយទៅវិញវាបណ្តាលឱ្យកុមារមានអារម្មណ៍ស្អប់ និងមិនចូលចិត្តចំពោះឪពុកម្តាយរបស់ខ្លួន។ 

មានកុមារប៉ះទង្គិចផ្លូវចិត្តជាច្រើនដែលទទួលរងនូវអំពើហិង្សពីឪពុកម្តាយ​ កុមាររស់នៅក្នុងភាពភ័យខ្លាចឥតឈប់ឈរ។ សំខាន់ជាងនេះទៅទៀត កុមារដឹងថាអំពើហឹង្សា គឺជាប្រតិកម្មដែលអាចទទួលយកបានហើយចាប់ផ្តើមអនុវត្តវាដោយខ្លួនឯង។ ពួកគេនឹងបន្តធើ្វសកម្មភាព នៅសាលារៀន  ពីព្រោះពួកគេក៏ចង់មានអារម្មណ៍ថាចង់បានការគ្រប់គ្រងលើនរណាម្នាក់ យ៉ាងហោចណាស់នៅកន្លែងណាមួយ។ ពួកគេអាចនឹងចាប់ផ្តើមមិនមានការប្រាស្រ័យទាក់ទងល្អជាមួយឪពុកម្តាយ ហើយលាក់អារម្មណ៍ និងសកម្មភាពរបស់ពួកគេ។ 

ដូច្នេះ មាតាបិតាទាំងឡាយសូមរកវិធីដោះស្រាយបែបវិជ្ជមានដើម្បីអនុវត្តជាមួយកូនៗ។ អនុវត្តវិធីសាស្រ្តដើម្បីកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នក ដូចជា សមាធិ និយាយជាមួយមិត្តភក្តិ ឬស្វែងរកជំនួយពីអ្នកប្រឹក្សាយោបល់។ 

ការពិត និងការយល់ច្រឡំទាក់ទងនឹងអូទីហ្សឹម

ការយល់ច្រឡំទី១​

បុគ្គលអូទីហ្សឹមទាំងអស់មិនអាចធើ្វការប្រាស្រ័យទាក់ទងបាននោះទេ។ 

អី្វដែលជាការពិត

បុគ្គលអូទីហ្សឹមជាច្រើនអាចធើ្វការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ។ របៀបនៃការប្រាស្រ័យទាក់ទងរបស់បុគ្គលអូទីហ្សឹម ត្រូវការវិធីផ្សេងៗគ្នាស្របទៅតាមកំរិត និងសមត្ថភាពរបស់គេ ដូចជា តាមរយៈរូបភាព រូបចង្អុល ការសរសេរ ឬវាយពាក្យក្នុងឧបករណ៍អេឡិចត្រូនិចជាដើម។

ការយល់ច្រឡំទី២

បុគ្គលអូទីហ្សឹមទាំងអស់សុទ្ធតែមានអាកប្បកិរិយាកាច​ ខឹងឆេវឆាវ។

អី្វដែលជាការពិត

បុគ្គលអូទីហ្សឹមមិនមានអាកប្បកិរិយាកាច និងខឹងឆេវឆាវដូចគ្នាទាំងអស់នោះទេ ប៉ុន្តែនៅពេលដែលពួកគេមានអាកប្បកិរិយាបែបនេះ វាទំនងជាបណ្តាលមកពីអសមត្ថភាពក្នុងការទំនាក់ទំនង ឬមានអារម្មណ៍ភ័យខ្លាច។

ការយល់ច្រឡំទី៣

បុគ្គលអូទីហ្សឹមទាំងអស់សុទ្ធតែមានទេពកោសល្យបុិនប្រសប់ ហើយមានចំណាប់អារម្មណ៍ទៅលើវត្ថុតែមួយប៉ុណ្ណោះ។

អី្វដែលជាការពិត

ការសិក្សាមួយបានរកឃើញថា 69% នៃបុគ្គលអូទីហ្សឹមមានកំរិតប្រាជ្ញាក្រោម 85 (IQ below 85) និងមានតែ 3% នៃបុគ្គលអូទីហ្សឹមប៉ុណ្ណោះដែលត្រូវបានគេរកឃើញមានកំរិត IQ លើសពី 115 ។ បុគ្កលអូទីហ្សឹមមួយចំនួនក៏អាចមានចំណាប់អារម្មណ៍ទៅលើវត្ថុជាច្រើនទៀតដែរ។ 

តើមជ្ឈមដ្ឋានជុំវិញមានឥទិ្ធពលយ៉ាងណាខ្លះចំពោះកុមារ?

តើអ្នកធ្លាប់មានជម្លោះនៅពីមុខកុមារដែរ ឬទេ?​ ឬ ក្នុងតំបន់ដែលអ្នករស់នៅ ជាញឹកញាប់តែងកើតមានជម្លោះទេ? ប្រសិនអ្នកស្ថិតក្នុងស្ថានភាពបែបនោះ ក្នុងអត្ថបទនេះនឹងពន្យល់អ្នកអំពីផលប៉ះពាល់មួយចំនួនដល់កុមារដែលបណ្តាលមកពីមជ្ឈមដ្ឋានជុំវិញខ្លួនរបស់គេ និងរបៀបដែលអាចជួយកុមារឱ្យទទួលបានភាពវិជ្ជមានក្នុងស្ថានភាពទាំងនោះ។ 

កត្តាបរិស្ថានជុំវិញដែលជះឥទ្ធិពលដល់ការអភិវឌ្ឍកុមារ៖

តំបន់ទាំងនោះមានដូចជា សាលារៀន ផ្ទះ មជ្ឈមណ្ឌលមើលថែទារក តំបន់ជិតខាង និងតំបន់ផ្សេងៗទៀតដែលកុមារចំណាយពេលច្រើនរស់នៅ ។ មជ្ឈមដ្ឋានដែលកុមារធំធាត់ឡើង និងអី្វដែលពួកគេបានឃើញ នឹងជះឥទិ្ធពល ដល់ការអភិវឌ្ឍ និងការអប់រំរបស់ពួកគេ។

កត្តាមួយចំនួនដែលជះឥទ្ធិពលដល់ការអភិវឌ្ឍកូនៗ របស់អ្នក៖

ចំណងនៃចិត្តរំភើបជាមួយកុមារ

មជ្ឈមដ្ឋានដំបូង និងសំខាន់សម្រាប់កុមារនឹងជួបប្រទះ គឺបរិយាកាសនៅផ្ទះ។ ចាប់តាំងពីកំណើតរបស់កុមារ មជ្ឈមដ្ឋានក្នុងផ្ទះនឹងកំណត់បុគ្គលិកលក្ខណៈរបស់គេ ដោយតាមរយៈការមើលឃើញ និងការយល់ដឹងតាមអារម្មណ៍ដែលគេទទួលបាន។ ចំណងរវាងម្តាយ និងកូនដែលចែករំលែកជាមួយគ្នានោះនឹងជួយកូនរបស់អ្នកយល់ និងរៀនពីរបៀបបញ្ចេញក្តីស្រលាញ់ និងអារម្មណ័ភ័យខ្លាចដែលពួកគេមាន។ ហើយចំណងទាំងនោះវានឹងបង្រៀនកុមារពីរបៀបធើ្វទំនាក់ទំនងសង្គមខាងក្រៅបានល្អ កុមារនឹងមានអារម្មណ៍ជឿជាក់លើខ្លួនគេ និងមានអារម្មណ៍សុវត្ថិភាព។ 

ទំនាក់ទំនងប្រកបដោយស្ថេរភាព និងសេចក្តីស្រឡាញ់នឹងជួយពង្រឹងនូវបុគ្គលិកលក្ខណៈរបស់កុមារ និងធើ្វអោយពួកគេមានអារម្មណ៍ថាមានសារៈសំខាន់ និងមានតម្លៃ។

អ្នកត្រូវប្រាកដថា អ្នកចំណាយពេលគ្រប់គ្រាន់ដើម្បីបង្ហាញ កុមារថាអ្នកស្រឡាញ់ពួកគេ។ 

ទំនាក់ទំនងក្នុងគ្រួសារ

ទំនាក់ទំនងដែលអ្នកចែករំលែកជាមួយប្តី ឬប្រពន្ធរបស់អ្នកក៏ជាផ្នែកមួយជះឥទិ្ធពលដល់ការអភិវឌ្ឍ និងផ្នែកអារម្មណ៍របស់កុមារផងដែរ។ វត្តមានរបស់ឪពុកម្តាយប្រហែលជានៅជិតកុមារបំផុត អ្នកទាំង២ ក៏ជាអ្នកដំបូងដែលកុមារស្គាល់ផងដែរ។ 

របៀបដែលអ្នកប្រាស្រ័យទាក់ទងគ្នា រួមផ្សំទាំងសេចក្តីស្រឡាញ់ និងការគោរព ដែលអ្នកចែករំលែកក្នុងនាមជាប្តីប្រពន្ធ ឬក្នុងសមាជិកគ្រួសារ នឹងជួយកុមារឱ្យរៀនអំពីការផ្តល់តម្លៃ និងផ្ដល់ក្តីស្រលាញ់ដល់មនុស្សម្នាក់ទៀតដែរ។

កាយវិការសាមញ្ញៗតែសំខាន់ ដូចជា ការចាប់ដៃ និងឱបនឹងបង្ហាញកុមារថាទាំងនេះជាវិធីសាមញ្ញដើម្បីបង្ហាញក្តីស្រឡាញ់។

កុមាររស់នៅក្នុងបរិយាកាសដែលមមាកញឹក

ប្រសិនកុមាររស់នៅបរិយាកាសដែលសមាជិកគ្រួសារដែលមមាកញឹកខ្លាំង កុមារងាយនឹងមានអារម្មណ៍ឯកា។ កុមារអាចនឹងចំណាយពេលច្រើនជាមួយនឹងទូរស័ព្ទ និង Ipad ។ ការសន្ទនារវាងកុមារ និងគ្រួសារក៏ចាប់ផ្តើមកាត់បន្ថយបន្តិចៗម្តង។ ទោះយ៉ាងអ្នកត្រូវប្រាកដថាអ្នកចំណាយពេលគ្រប់គ្រាន់ដើម្បីនៅជាមួយកុមារ ទៅដើរលេង ឬចូលរួមលេងកីឡា ឬសកម្មភាពមួយចំនួនដែលអ្នកទាំងពីរអាចរីករាយជាមួយគ្នា។

បរិយាកាសរៀនសូត្រ

អ្នកនឹងក្លាយជាគ្រូដំបូងរបស់កុមារ ដូច្នេះវាសំខាន់ណាស់ដែលអ្នកត្រូវបង្កើតបរិយាកាសដែលរំញោច និងជួយអភិវឌ្ឍជំនាញកុមារ។

បរិយាកាសវិជ្ជមាន និងបន្ធូរអារម្មណ៍នៅផ្ទះនឹងជួយឱ្យកុមារផ្តោតអារម្មណ៍លើការសិក្សា និងរៀនសូត្របានកាន់តែប្រសើរ។

ព្យាយាមលើកទឹកចិត្តកុមារឱ្យសួរសំណួរ និងស្វែងរកដំណោះស្រាយជាមួយគ្នា។ វានឹងជួយឱ្យកុមារទទួលបានចំណេះដឹងបន្ថែម។

ក្នុងនាមជាឪពុកម្តាយអ្នកមានការទទួលខុសត្រូវធំបំផុតក្នុងការបង្កើតបរិយាកាសត្រឹមត្រូវសម្រាប់កូន ព្រោះវានឹងប៉ះពាល់ដល់បុគ្គលិកលក្ខណៈ ការរៀនសូត្រ និងអាកប្បកិរិយារបស់កុមារ។ បរិស្ថាន និងការអភិវឌ្ឍកុមារ គឺមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ត្រូវប្រាកដថាអ្នករក្សាបរិយាកាសនៅផ្ទះឱ្យមានភាពសប្បាយរីករាយ ស្រឡាញ់ និងវិជ្ជមាន។

សកម្មភាពលេង ៧ យ៉ាងសម្រាប់ឪពុកម្តាយអាចលេងជាមួយកុមារនៅផ្ទះ

សម្រាប់កុមារតម្រូវការពិសេស ការលេងអាចជាការងារពេញម៉ោងរបស់គេ ដូច្នេះយើងមានសកម្មភាពមួយចំនួនសម្រាប់ឪពុកម្តាយ និងកុមារដើម្បីចំណាយពេលលេងជាមួយកូនៗរបស់អ្នកនៅផ្ទះ។ ខាងក្រោមនេះ គឺជាសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពកុមារចំនួន ១០ ដែលអ្នកអាចធ្វើនៅក្នុងផ្ទះជាមួយកុមារបាន។ 

១. សម្រាប់កុមារដែលមានតម្រូវការពិសេស អ្នកក៏អាចបង្រៀនពួកគេពីកិច្ចការសាមញ្ញៗនៅផ្ទះបាយបានផងដែរ ។ អាស្រ័យលើអ្វីដែលអ្នកកំពុងធ្វើ និងចំណាប់អារម្មណ៍របស់កុមារ អ្នកអាចឱ្យពួកគេជួយអ្នក ឬគ្រាន់តែផ្តល់ឱ្យពួកគេនូវចានផ្ទាល់ខ្លួនរបស់គេ និងស្លាបព្រាដើម្បីធ្វើត្រាប់តាមសកម្មភាពរបស់អ្នក។

២. ទាញយកអត្ថប្រយោជន៍ពីទេពកោសល្យសិល្បៈរបស់ពួកគេ ដោយប្រើពណ៌ ឬថ្នាំលាប។ អ្នកត្រូវមានប្រដាប់ប្រដាប្រើប្រាស់សម្រាប់គូរ ដែលមានរាងធំៗដែលងាយស្រួលសម្រាប់កុមារក្នុងការចាប់កាន់។ អ្នកអាចយកលែ្បងគំនូរម្រាមដៃក៏ជាជម្រើសដ៏រីករាយផងដែរ។

៣. អានសៀវភៅជាមួយកុមារនៅកន្លែងណាមួយដើម្បីងាយស្រួលកុមារ ផ្ទង់អារម្មណ៍បានល្អ។ អ្នកក៏អាចយកអាល់ប៊ុមរូបថតគ្រួសារ និងចង្អុលទៅមុខដែលកុមារធ្លាប់ស្គាល់ផងដែរ។ 

៤. ធ្វើធុងទឹក ឬតំឡើងអាងទឹកចល័ត ដើម្បី ដាក់ខ្សាច់ឱ្យកុមារលេង។ កុមារនឹងស្វែងយល់ពីភាពខុសៗគ្នានៃខ្សាច់នោះ។ អ្នកក៏អាចបន្ថែមប្រដាប់ប្រដាក្មេងលេងផងដែរ។

៥. លេងជាមួយដីឥដ្ឋជាមួយកុមារ ដោយធើ្វជារូបរាងធណីមាត្រផ្សេង ធើ្វជារាងអក្សរ ។ល។ 

៦. ចំណាយពេលលេងល្បែងផ្គុំរូបងាយៗ ឬកាតសម្រាប់បង្រៀនកុមារ ដូចជា រូបរាងធរណីមាត្រ ពណ៌ ពាក្យ ឬលេខ។ 

៧. ច្រៀង រាំ និងបង្កើតសំលេងផ្សេងៗជាមួយកុមារ។ អ្នកអាចប្រើសំភារៈផ្សេងៗដែលមានក្នុងផ្ទះដើម្បីបង្កើតចង្វាក់ភ្លេង និងភាពសប្បាយរីករាយជាមួយកុមារ៕

តើឪពុកម្តាយគួរធើ្វអី្វខ្លះដើម្បីកុមារមានសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធើណិត?

ក្នុងកំឡុងការរីករាលដាលនៃវីរុស COVID-19 តំបន់ទាំងអស់ត្រូវបានបិទខ្ទប់ ដើម្បីកាត់បន្ថយការរីករាលដាលនៃវិរុស។ កុមារទំនងជាចំណាយពេលច្រើនទៅលើអ៊ិុនធើណិត ដូចជា ការរៀនតាម Online ជជែកជាមួយមិត្តភក្តិ និងមើលតុក្តាតា។ល។

កាតព្វកិច្ចនៃការអប់រំសិស្ស មួយចំណែក គឺស្ថិតនៅលើគ្រូដើម្បីបង្កើតថ្នាក់រៀន មេរៀន និងសកម្មភាពតាមអ៊ុិនធើណេត ប៉ុន្តែអី្វដែលសំខាន់បំផុត គឺសុវត្ថិភាពកុមារនៅលើប្រព័ន្ធអ៊ិុនធើណេត ដែលនេះជាការងារចាំបាច់របស់ឪពុកម្តាយ ក៏ដូចជាទម្លាប់ល្អៗមួយចំនួនដែលឪពុកម្តាយគួរអនុវត្តន៍ជាមួយកុមារផងដែរ ។ 

គ្រប់គ្រងពេលវេលាការមើលរបស់កុមារ

វាមានសារៈសំខាន់ណាស់ សម្រាប់ឪពុកម្តាយដើម្បីកំណត់កាលវិភាគសម្រាប់កូនៗ។ (ឧទាហរណ៍ កុមារអាចត្រូវបានអនុញ្ញាតឱ្យប្រើកុំព្យូទ័រ ឬកុំព្យូទ័រយួរដៃសម្រាប់មេរៀន និងកិច្ចការផ្ទះតាមអ៊ិុនធើណេតក្នុងរយៈពេលជាក់លាក់ណាមួយ​) ឫ មានពេលសម្រាកសម្រាប់ពួកគេមួយម៉ោងដើម្បីញ៉ាំអាហារ និងលំហែអារម្មណ៏។

ធ្វើអោយមានសុវត្ថិភាព នៅលើការគ្រប់គ្រងទិន្នន័យប្រើប្រាស់

ចំណុចនេះ គឺមានសារៈសំខាន់ណាស់ ជាពិសេស នៅក្នុងគ្រួសារដែលមានកុមារតូចៗប្រើប្រាស់អ៊ុិធើណេត ជាញឹក

ញាប់។ វាចាំបាច់បំផុតដែលឪពុកម្តាយត្រូវមានកម្មវិធីការពារមេរោគ និងត្រូវតំឡើង នៅគ្រប់ឧបករណ៍ទាំងអស់ដែលកុមារកំពុងប្រើប្រាស់។

ឪពុកម្ដាយក៏ត្រូវគ្រប់គ្រងលើប្រព័ន្ធសុវត្ថិភាពលើ Gmail អោយច្បាស់លាស់ដើម្បីការពារកូនៗក្នុងការចូលវេបផ្សាយផ្សេងៗ។ ចំណុចសំខាន់មួយទៀត អ្នកត្រូវរក្សាពត៌មានឯកជនរបស់កុមារអោយបានត្រឹមត្រូវ ពត៍មានសំខាន់ៗសុំកុំបញ្ចេញតាមប្រព័ន្ធអ៊ុិនធើណេត។ 

ឪពុកម្តាយគួរតែតាមដានសកម្មភាពរបស់កូនៗ

   ឪពុកម្តាយគួរតែតាមដានសកម្មភាពរបស់កូនៗ របស់ពួកគេតាមអ៊ិនធើណេត​​ ប៉ុន្តែក្នុងពេលណាមួយដែលផ្តល់ឱ្យពួកគេនូវភាពឯកជនខ្លះៗ​ផងដែរ។

អ្នកត្រូវកំណត់ប្រភេទកម្មវិធី ហ្គេម និងវីដេអូកម្សាន្តផ្សេងៗអោយសមស្របតាមវ័យរបស់កុមារ។

នៅពេលកុមារចំណាយពេលច្រើនតាមអ៊ិុធើណេត ពួកគេអាចឃើញការផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែច្រើន ដែលក្នុងនោះអាចមានអាហារមិនល្អ ឬសម្ភារៈដែលមិនសមស្របនឹងអាយុរបស់កុមារ។ 

ជួយពួកគេឱ្យស្គាល់ការផ្សាយពាណិជ្ជកម្មតាមអ៊ិុនធើណេត ហើយពន្យល់កុមារអីការផ្សព្វផ្សាយអវិជ្ជមានមួយចំនួនដែលពួកគេឃើញ។

សូមឱ្យពួកគេមានភាពសប្បាយរីករាយ និងបង្ហាញពីអារម្មណ៍របស់ពួកគេ

លើកទឹកចិត្តឱ្យកូនរបស់អ្នកទាញយកអត្ថប្រយោជន៍ពីឧបករណ៍ឌីជីថលដែលធ្វើឱ្យពួកគេមានចលនា និងផ្លាស់ទី ដូចជាវីដេអូលំហាត់តាមអ៊ិុធើណេត សម្រាប់កុមារ និងហ្គេមវីដេអូដែលត្រូវការចលនារាងកាយ។

ចងចាំថា ធ្វើឱ្យមានតុល្យភាពរវាងការកំសាន្តតាមអ៊ិនធើណេត និងសកម្មភាពក្រៅជាមួយក្រុមគ្រួសារ ប្រសិនបើអាច។

ផ្តល់ជារង្វាន់ ឬអ្វីដែលគេចង់ញ៉ាំ នៅពេលពួកគេរៀនរួច ឬបញ្ចប់កិច្ចការផ្ទះ

នៅពេលពួកគេសម្រេចកិច្ចការអ្វីមួយ អ្នកគួរមានជាការ សរសើរ និងមានជារង្វាន់សម្រាប់លើកទឹកចិត្តកុមារ ឬសួរទៅពួកគេថាកូនចង់ញ៉ាំអ្វីពេលគេរៀនចប់៕

អី្វទៅជា Cyberbullying?

Cyberbullying គឺជាការសម្លុតគំរាមកំហែង ឬការចំអក ឡកឡឺយលើប្រព័ន្ធអ៊ិនធើណេត ដែលកើតឡើងលើឧបករណ៍ឌីជីថល ដូចជាទូរស័ព្ទដៃ កុំព្យូទ័រ និង ថេប្លេត។ ការគំរាមកំហែងតាមអ៊ីនធឺណិតអាចកើតឡើងតាមរយៈសារ ការផ្ញើសារ និងកម្មវិធីលើប្រព័ន្ធអីុនធើណេត នៅក្នុងបណ្តាញសង្គម  ដែលមនុស្សជាច្រើនអាចចូលមើល ចូលរួមគំរាមកំហែង​ សើចចំអក និងចែករំលែកតទៅអ្នកដទៃផ្សេងទៀត។

Cyberbullying អាចរួមមានៈ

  • ការផ្ញើសារ / ចែករំលែកសារ ឬអ៊ីមែលដែលគួរឱ្យឈឺចាប់ដល់អ្នកដទៃ ឬការជេរប្រមាថ
  • ការបង្ហោះពត៌មានធ្វើឱ្យអ្នកដទៃអាម៉ាស់មុខ / ចែករំលែកវីដេអូ ឬរូបភាពគួរឱ្យអាម៉ាស់
  • ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ឬការកុហកតាមអ៊ីនធឺណិត
  • រៀបចំប្រវត្តិរូបអ្នកដទៃតាមអ៊ីនធើណិតក្លែងក្លាយ
  • ការយាយី និងការគំរាមកំហែងតាមសារជាអក្សរ ម្តងហើយម្តងទៀត (cyberstalking)

តើអ្វីដែលធ្វើឱ្យជនរងគ្រោះនៃការគំរាមគំហែងតាមអ៊ិនធឺរណែតឈឺចាប់ខ្លាំង?

ខណៈដែលការគំរាមកំហែងតាមអ៊ិនធឺរណែតអាចធ្វើឱ្យប៉ះពាល់ ដូចជាការសម្លុតរាងកាយ ឬពាក្យសំដី ព្រោះថា៖

  • វាជាសាធារណៈ មនុស្សជាច្រើនអាចមើលឃើញវា
  • ពត៌មានទាំងនោះវារាលដាលយ៉ាងឆាប់រហ័ស
  • ជនរងគ្រោះពិបាកក្នុងការរត់គេចខ្លួន
  • អ្នកសម្លុតអាចជាអនាមិក
  • ការលុបពត៌មានទាំងនោះអាចជាដំណើរការពិបាក

កន្លែងទូទៅដែល Cyberbullying កើតឡើង៖

  • ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, Snapchat និង Tik Tok
  • ផ្ញើសារ (Text messaging) និងផ្ញើសារលើអុីនធើណេត (messaging apps) ឬថេប្លេត (tablet devices)
  • Email
  • តាមកាហ្វេអ៊ីនធើណិត

តើអ្វីទៅជាផលប៉ះពាល់នៃការគំរាមកំហែងតាមអ៊ីនធើណិត?

នៅពេលការគំរាមកំហែងកើតឡើងជនរងមានគ្រោះអារម្មណ៍ថា ត្រូវបានគេវាយប្រហារគ្រប់ទីកន្លែងសូម្បីតែ នៅក្នុងផ្ទះរបស់ខ្លួនឯង។ ផលប៉ះពាល់អាចមានរយៈពេលយូរ និងប៉ះពាល់ដល់មនុស្សម្នាក់តាមរបៀបជាច្រើន:

  • សុខភាពផ្លូវចិត្ត : មានអារម្មណ៍តូចចិត្ត ខ្មាស់អៀន បន្ទោសខ្លួនឯង បាត់បង់ទំនុកចិត្តលើខ្លួនឯង ខឹង បាត់បង់ចំណាប់អារម្មណ៍លើអី្វដែលអ្នកស្រឡាញ់។
  • សុខភាពផ្លូវកាយ : បាត់បង់ដំណេក ជួបប្រទះរោគសញ្ញា ដូចជា ឈឺក្រពះនិងឈឺក្បាល។

តើខ្ញុំគួរនិយាយជាមួយអ្នកណា ប្រសិនបើ ខ្ញុំកំពុងរងការគំរាមកំហែងតាមអ៊ីនធើណិត?

  • ជំហានដំបូង គឺត្រូវស្វែងរកជំនួយពីនរណាម្នាក់ដែលអ្នកទុកចិត្ ដូចជា ឪពុកម្តាយសមាជិកគ្រួសារដែលជិតស្និទ្ធ ឬមនុស្សនរណាម្នាក់ដែលអ្នកទុកចិត្ត ដើម្បីចែករំលែកអារម្មណ៍របស់អ្នក។
  • ប្រសិនអ្នក ជាសិស្សសាលា អ្នកអាចស្វែងរកអ្នកប្រឹក្សាយោបល់ដែលប្រចាំសាលារបស់អ្នក (School counsellor) ឬលោកគ្រូ អ្នកគ្រូដែលអ្នកចូលចិត្ត។
  • ប្រសិនបើ អ្នកមិនមានទំនុកចិត្តក្នុងការនិយាយជាមួយនរណាម្នាក់ដែលអ្នកស្គាល់ សូមស្វែងរកអ្នកពិគ្រោះយោបល់ ឬ ប្រសិនអ្នកកំពុងរងការគំរាមគំហែងដែលមានគ្រោះថ្នាក់ អ្នកគួរតែទាក់ទងទៅប៉ូលីសដែលនៅជិតអ្នកបំផុត។

មនុស្សម្នាក់ដែលអ្នកស្គាល់អាចជាជនរងគ្រោះនៃការគំរាមកំហែងតាមអ៊ីនធឺណិត។ ប្រសិនបើ អ្នកឃើញរឿងនេះកើតឡើងចំពោះនរណាម្នាក់ដែលអ្នកស្គាល់ សូមព្យាយាមផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ពួកគេ ក៏ដូចជា ស្តាប់មិត្តរបស់អ្នកដោយការយល់ចិត្តទុកដាក់។

សំខាន់បំផុត សូមរំលឹកពួកគេថា អ្នកនៅទីនេះសម្រាប់ពួកគេ ហើយអ្នកត្រៀមជានិច្ចក្នុងការជួយពួកគេ។

សម្រាប់អ្នកកំពុងរងការគំរាមកំហែងតាមអ៊ុិនធឺណិត អ្នកប្រហែលជាចង់លុបកម្មវិធីមួយចំនួន ឬឈប់ប្រើប្រាស់ប្រព័ន្ធអ៊ិុនធើណិត ប៉ុន្តែនេះមិនមែនជាដំណោះស្រាយទេ ព្រោះអ្នកមិនបានធ្វើអ្វីខុសទេ។

https://www.unicef.org/end-violence/how-to-stop-cyberbullying

https://kidshelpline.com.au/teens/issues/cyberbullying

 

វិធី ៤ យ៉ាងដែលអ្នកអាចធ្វើដើម្បីគាំទ្រសុខភាពផ្លូវចិត្តរបស់កូនអ្នក

វិធី ៤ យ៉ាងដែលអ្នកអាចធ្វើដើម្បីគាំទ្រសុខភាពផ្លូវចិត្តរបស់កូនអ្នក

ការបង្ហាញក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់ក្មេងជំទង់របស់អ្នកខណៈពេលថែរក្សាខ្លួនឯង។

មិនថាអ្នកនិងក្មេងជំទង់របស់អ្នកមានភាពសុខដុមឬមានបញ្ហាប្រឈមទេវាជាការសំខាន់ដើម្បីបង្ហាញថាអ្នកស្រឡាញ់និងគាំទ្រពួកគេដែលអ្នកអាចជួយពួកគេក្នុងការរុករកពេលវេលាដ៏លំបាកហើយអ្នក

តែងតែនៅទីនោះសម្រាប់ពួកគេ ។

នេះគឺជារឿង ៤ ដែលត្រូវចងចាំនៅពេលមានការសន្ទនាអំពីរបៀបដែលអ្នកកំពុងធ្វើ?                                                           ការសន្ទនាជាមួយក្មេងជំទង់របស់អ្នកនិងដើម្បីបង្ហាញថាអ្នកតែងតែនៅទីនោះសម្រាប់ពួកគេ។

  • លើកទឹកចិត្តឱ្យពួកគេចែករំលែកអារម្មណ៍របស់ពួកគេ   
  • រកមើលវិធីដើម្បីពិនិត្យជាមួយកូនជំទង់របស់អ្នក។ សួរពួកគេថាតើថ្ងៃរបស់ពួកគេបានអ្វីដែលពួកគេកំពុងធ្វើឬអត់​?​​ អ្នកអាចធ្វើការអញ្ជើញពួកគេឱ្យចូលរួមជាមួយអ្នកក្នុងកិច្ចការដូចជារៀបចំអាហារពេលល្ងាចដូច្នេះអ្នកអាចប្រើពេលវេលាដើម្បីជជែកអំពីថ្ងៃរបស់ពួកគេ។
  • រំលឹកពួកគេថាអ្នកនៅទីនោះសម្រាប់ពួកគេមិនថាមានបញ្ហាអ្វីទេហើយអ្នកចង់លឺពីអារម្មណ៍របស់ពួកគេនិងអ្វីដែលពួកគេកំពុងគិត។ ពាក្យលើកទឹកចិត្តមួយចំនួនអាចជួយពួកគេឱ្យមានអារម្មណ៍ស្រួលក្នុងការចែករំលែកអារម្មណ៍របស់ពួកគេជាមួយអ្នក។
  • វាចាំបាច់ណាស់ក្នុងការទទួលស្គាល់និងយល់ពីអារម្មណ៍ដែលពួកគេប្រហែលជាកំពុងជួបប្រទះទោះបីជាវាមិនស្រួលក៏ដោយ។ នៅពេលដែលពួកគេបើកចំហចំពោះអ្នក អ្នកអាចឆ្លើយតបដោយ“ ខ្ញុំយល់”“ ស្តាប់ទៅដូចជាស្ថានភាពលំបាក” ឬ“ ដែលសមហេតុផល” (ដោយការយកចិត្តទុកដាក់់)។
  • វាងាយស្រួលក្នុងការកត់សម្គាល់នូវអ្វីដែលកូន ៗ របស់អ្នកកំពុងធ្វើដែលអ្នកមិនចូលចិត្ត។ ប៉ុន្តែក៏ព្យាយាមកត់សម្គាល់និងសរសើរពួកគេចំពោះអ្វីដែលពួកគេកំពុងធ្វើបានល្អ – សូម្បីតែអ្វីដែលសាមញ្ញដូចជាការសម្អាតបន្ទាប់ពីខ្លួនគេ
  1. ចំណាយពេលដើម្បីគាំទ្រពួកគេ
  • ធ្វើការរួមគ្នាលើការរៀបចំទម្លាប់ថ្មីនិងគោលដៅប្រចាំថ្ងៃដែលអាចសម្រេចបាន។ អ្នកអាចសមនឹងការងារផ្ទះនៅជុំវិញការងារសាលាឬកំណត់គោលដៅដូចជាធ្វើកិច្ចការផ្ទះមុនពេលអាហារពេលល្ងាច។
  • វ័យជំទង់មានន័យថាឯករាជ្យ!  មានន័យថាអ្នកគួរព្យាយាមផ្តល់ពេលវេលានិងទីកន្លែងសមស្របឱ្យកូនរបស់អ្នកដោយខ្លួនឯង។ វាគឺជាផ្នែកធម្មតានៃការធំឡើង។
  • ស្វែងរកវិធីមួយចំនួនដែលអ្នកអាចគាំទ្រនិងលើកទឹកចិត្តកូនជំទង់របស់អ្នកឱ្យឈប់សម្រាក (ពីការងារសាលាកិច្ចការផ្ទះឬសកម្មភាពផ្សេងទៀតដែលពួកគេកំពុងធ្វើការ) ដើម្បីធ្វើអ្វីដែលពួកគេពេញចិត្ត។ ប្រសិនបើក្មេងជំទង់របស់អ្នកមានអារម្មណ៍តានតឹងសូមធ្វើការជាមួយពួកគេដើម្បីរិះរកដំណោះស្រាយមួយចំនួនចំពោះបញ្ហា។ ព្យាយាមមិនឱ្យកាន់កាប់ហើយប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើ

3.ធ្វើការតាមរយៈជម្លោះជាមួយគ្នា

  • ស្តាប់ទស្សនៈរបស់ក្មេងជំទង់របស់អ្នកហើយព្យាយាមដោះស្រាយជម្លោះដោយស្ងប់ស្ងាត់។ ត្រូវចងចាំ: មនុស្សគ្រប់គ្នាតានតឹង!
  • កុំពិភាក្សាបញ្ហាណាមួយនៅពេលដែលអ្នកខឹង។ ដើរឆ្ងាយដកដង្ហើមនិងស្ងប់ស្ងាត់ – អ្នកអាចនិយាយជាមួយក្មេងជំទង់របស់អ្នកអំពីវានៅពេលក្រោយ។
  • ជៀសវាងការតស៊ូឬប្រើប្រាស់អំណាច។ ដោយសារពិភពលោកមានអារម្មណ៍ថាមិនអាចទាយទុកជាមុនបានហើយជម្រើសដែលមើលទៅមានកំណត់ឥឡូវនេះមនុស្សវ័យជំទង់អាចនឹងពិបាកក្នុងការគ្រប់គ្រង។ ពិបាកដូចដែលវាអាចមាននៅក្នុងពេលនេះផ្តល់កម្លាំងចិត្តជាមួយនឹងបំណងប្រាថ្នារបស់ពួកគេក្នុងការធានាការគ្រប់គ្រងនៅក្នុងពេលវេលាដ៏គួរឱ្យខ្លាចជាជាងការប៉ុនប៉ងដើម្បីប្រយុទ្ធប្រឆាំងឬយកឈ្នះវា។
  • មានភាពស្មោះត្រង់និងមានតម្លាភាពជាមួយកូនជំទង់របស់អ្នក៖ អ្នកអាចប្រាប់ពួកគេអោយដឹងថាអ្នកកំពុងតែមានភាពតានតឹងបន្ថែមផងដែរ។ បង្ហាញពួកគេពីរបៀបដែលអ្នកដោះស្រាយជាមួយអារម្មណ៍ពិបាកផ្ទាល់ខ្លួនអាចជួយឱ្យពួកគេដឹងថាអារម្មណ៍របស់ពួកគេមិនអីទេ។
  • នៅពេលមានទំនាស់សូមចំណាយពេលខ្លះដើម្បីសញ្ជឹងគិតអំពីរបៀបដែលអ្នកនិងកូនរបស់អ្នកអាចដោះស្រាយវាបាន។ អ្នកអាចពិភាក្សាការឆ្លុះបញ្ចាំងទាំងនេះជាមួយក្មេងជំទង់របស់អ្នកដូច្នេះពួកគេមើលឃើញពីរបៀបដែលអ្នកកំពុងដំណើរការគំនិត។

4.ថែរក្សាខ្លួនឯង

អ្នកថែទាំមានច្រើនដែលត្រូវដោះស្រាយ។ អ្នកក៏ត្រូវការការថែទាំនិងការគាំទ្រសម្រាប់ខ្លួនអ្នកដែរ។ ការបង្ហាញពីការថែរក្សាខ្លួនឯងក៏ជាវិធីល្អក្នុងការយកគំរូតាមការអនុវត្តន៍ដល់ក្មេងជំទង់របស់អ្នក។

  • កុំរង់ចាំសួរអ្នកដទៃឱ្យជួយប្រសិនបើអ្នកមានអារម្មណ៍ធុញថប់។ វាជារឿងធម្មតាហើយមិនអីទេក្នុងការមានអារម្មណ៍បែបនេះ។ ស្វែងរកសមាជិកគ្រួសារឬនរណាម្នាក់ដែលអ្នកអាចនិយាយជាមួយ។
  • ធ្វើឱ្យពេលវេលាសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកព្យាយាមរកមនុស្សពីរបីនាក់ដែលអ្នកអាចចែករំលែកអារម្មណ៍និងបទពិសោធន៍ជាមួយ។ សូមទុកពេលវេលាខ្លះជាមួយពួកគេជារៀងរាល់ថ្ងៃដើម្បីពិនិត្យមើលថាតើអ្នកកំពុងមានអារម្មណ៍យ៉ាងណា។
  • ទុកពេលវេលានៅក្នុងថ្ងៃរបស់អ្នកដើម្បីធ្វើអ្វីដែលជួយអ្នកដោះស្រាយនិងគ្រប់គ្រងភាពតាន

តឹង។ មិនថាថ្ងៃរបស់អ្នករវល់ឬយឺតទេយើងដឹងថាការចំណាយពេលដើម្បីមើលថែខ្លួនឯងគឺចាំបាច់សម្រាប់សុខុមាលភាពរបស់អ្នក។ ធ្វើអ្វីដែលអ្នកចូលចិត្តឬគ្រាន់តែចំណាយពេលពីរបីនាទី ពីថ្ងៃដែលអ្នកអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយនិងមានថាមពលឡើងវិញ។

  • សាកល្បងវិធីដោះស្រាយភាពវិជ្ជមានផ្សេងៗគ្នាដែលមានប្រសិទ្ធភាពសម្រាប់អ្នក។ គំនិតខ្លះរួមមាន៖ ការធ្វើលំហាត់ប្រាណការនិយាយជាមួយមិត្តភក្តិការធ្វើបញ្ជីការងារឬការរៀបចំផែនការទុកជាមុនការរក្សាទម្លាប់និងរចនាសម្ព័ន្ធដោយឆ្លុះបញ្ចាំងពីអ្វីដែលអ្នកមានអំណរគុណឬមានមោទនភាពនិងធ្វើអ្វីដែលអ្នកចូលចិត្ត ដូចជា តន្ត្រីសិល្បៈរាំនិងរក្សាទិនានុប្បវត្តិ។ 

 

ឪពុកម្ដាយគួរយកចិត្តទុកដាក់ខ្លាំងលើសកម្មភាពនឹងការ និយាយរបស់កុមារអាយុ3-6ឆ្នាំ

 

វាពិតជាពេលដែលសំខាន់សម្រាប់មាតាបិតាដែលវានឹងមានប្រយោជន៏ដើម្បីអោយឪពុកម្ដាយយល់ដឹងពីកូនពួកគេកាន់តែច្បាស់នឹងយល់នូវអ្វីដែលកូនៗចង់បាននឹងចង់

និយាយ។

ហេតុអ្វីបានជាវាល្អគួរយកចិត្តទុកដាក់ខ្លាំងក្នុងអាយុចន្លោះនេះ?

នៅពេលឪពុកម្ដាយមានពេលនិយាយ និងស្តាប់ជាមួយកូន​កូន នោះនឹងដឹងថាអ្វីដែលពួកគេគិតនិងនិយាយគឺសំខាន់សម្រាប់ពួកគេ។នេះធ្វើឱ្យទំនាក់ទំនងរបស់ឪពុកម្ដាយទៅកូនកាន់តែរឹងមាំនិងបង្កើតការគោរពនិងទំនុកចិត្តលើកូនរបស់ពួកគេជាខ្លាំង។ការស្តាប់និងនិយាយជាមួយគ្នានឹងឪពុកម្ដាយក៏ជួយឱ្យកូនរបស់ពួកគេរៀន

ជំនាញសង្គមដូចជាស្តាប់អ្នកដទៃដែរ។

អ្វីដែលអ្នកគួរនិយាយ និងមានពេលជាមួយកូនៗរបស់អ្នក

អ្នកអាចនិយាយនិងស្តាប់ជាមួយកូនអ្នកគ្រប់ពេលដែលអ្នកនៅជាមួយគ្នា។ការធ្វើឱ្យពេលវេលានិយាយជាទៀងទាត់អាចមានភាពងាយស្រួលប្រសិនបើអ្នកមានកន្លែងពិសេសដើម្បីនៅជិតឬអ្នកបង្កើតពេលវេលាពិសេសដើម្បីនិយាយរាល់ថ្ងៃ​​​​។ឧទាហរណ៍ អ្នកអាចមានជាសំនួរសួពួកគេអោយបានច្រើនឬអ្នកអាចអង្គុយនិងនិយាយលេងជាមួយ

កូនរបស់អ្នកមុនពេលពួកគេចូលគេងរាល់យប់។អ្វីដែលគួនិយាយជាមួយគេ:

 

  • ជម្រុញកូនរបស់អ្នកឱ្យប្រាប់អ្នកពីអារម្មណ៍របស់ពួកគេចំពោះរឿងផ្សេងៗដែលពួកគេមិនសូវសប្បាយចិត្តថ្ងៃនេះ
  • សួរពីអ្វីដែលគេនឹងធ្វើនៅថ្ងៃស្អែក ថ្ងៃស្អែកគេចង់ញ៉ាំអី
  • និយាយលើកទឹកចិត្តទៅពួកគេអោយដឹងថាអ្វីដែលពួកគេនិយាយនឹងធ្វើ គឺសំខាន់សម្រាប់យើង

         សំណួទាំងនេះនឹងអាចជួយដល់ពួគគេផងដែរសម្រាប់ការចេះគិតទុកសម្រាប់ថ្ងៃស្អែកថាត្រូវធ្វើអ្វីអោយេពួកគេរៀនត្រៀមខ្លួនទុកជាមុន។

ត្រូវដឹងអំពីអ្វីដែលគេចង់ប្រាប់សម្រាប់កុមារដែលមានអាយុខុសគ្នា

កុមារអាចយល់បានកាន់តែច្រើនហើយចង់និយាយកាន់តែយូរនៅពេលពួកគេកាន់តែធំ។ ឧទាហរណ៏ កូនតូចរបស់អ្នកប្រហែលជាចង់និយាយអំពីរឿងមួយ ឬពីរនៅពេលធុញទ្រាន់។កូនធំរបស់អ្នកប្រហែលជាចង់ប្រាប់អ្នកអំពីអ្វីដែលជាក់លាក់ពីសាលា ឬអ្វីដែលកើតឡើងផ្សេងទៀតនៃថ្ងៃនេះរបស់ពួកគេ។

ពេលខ្លះកូនរបស់អ្នកប្រហែលជាចង់និយាយក្នុងរយៈពេលវែងឬខ្លីជាងនេះ។

ឧទាហរណ៍ កូនរបស់អ្នកប្រហែលជាមិននិយាយប្រសិនបើពួកគេនឿយហត់។

វិធីសាស្រ្តសំខាន់ ៦យ៉ាង សម្រាប់ឪពុកម្តាយគួរអនុវត្តចំពោះកូនពេលនៅផ្ទះ ក្នុងកំឡុងការរីករាលដាលនៃវីរុសកូរ៉ូណា (Covid-19)

ការរីករាលដាលនៃវីរុសកូរ៉ូណា  (COVID-១៩) បានរាតត្បាតជីវិតរបស់សមាជិកគ្រួសារ និងប្រជាជននៅជុំវិញពិភពលោក។ សាលារៀនត្រូវបានផ្អាក អ្នកមួយចំនួនត្រូវធ្វើការនៅផ្ទះ និងត្រូវរក្សាគំលាតជាចាំបាច់។យើងបានសហការគ្នារៀបចំអត្ថបទនេះ ដើម្បីផ្តល់អោយឪពុកម្តាយ និងអ្នកថែទាំកុមារ នូវគន្លឹះងាយៗដើម្បីជួយកុមារក្នុងកំឡុងពេលររីករាលដាលនៃវីរុសកូរ៉ូណា  (COVID-១៩)នេះ ។

១. ចំណាយពេលជាមួយកុមារ មួយ ទល់មួយ សម្រាប់កុមារម្នាក់ៗ

ក្នុងកំឡុងពេលសាលារៀនត្រូវបានផ្អាក ក៏ជាឱកាសដើម្បីធ្វើឱ្យអ្នកមានទំនាក់ទំនងល្អប្រសើរជាមួយកូនៗរបស់អ្នកដែរ។ នៅពេលអ្នកចំណាយពេលជាកូនៗ នឹងធ្វើឱ្យកុមារមានអារម្មណ៍ថាពួកគេទទួលបានក្តីស្រលាញ់ពីអ្នក និងមានសុវត្ថិភាព ហើយពួកគេនឹងយល់ថាពួកគេជាមនុស្សសំខាន់ចំពោះអ្នក។

អ្វីដែលអ្នកត្រូវធើ្វ គឺ៖

  • កំណត់ពេលវេលាដើម្បីចំណាយជាមួយកុមារម្នាក់ៗ

អ្នកត្រូវកំណត់ពេលវេលាដើម្បីចំណាយជាមួយកូនៗរបស់អ្នកជារៀងរាល់ថ្ងៃ វាអាចត្រឹមតែ ២០ នាទី ឬយូរជាងនេះ។ វាអាស្រ័យលើអ្នកផងដែលជាអ្នកកំណត់ផងដែរ។

  • សួរកុមារ តើពួកគេចង់ធ្វើអ្វី ឬចូលចិត្តធើ្វអី្វ

ការផ្តល់អថិរភាពអោយកុមារជាអ្នកជ្រើសរើសក៏ជាផ្នែកមួយជួយបង្កើតទំនុកចិត្តលើខ្លួនគេដែរ។ 

  • ជាគំនិតខ្លះ នៅពេលអ្នកសម្រាប់ពេលជាមួយកុមារតូចៗ និងកុមារដែលមានវ័យជំងន់ អ្នកអាចប្រើសកម្មភាពមួយ ចំនួនដូចខាងក្រោម៖
    • អានរឿងនិទានខ្លីៗដែលមានរូបភាពស្អាតៗជាភាពទាក់ទាញ
    • ច្រៀងចំរៀង និងរាំលេងជាមួយកុមារ
    • ដើរលេងនៅតាមច្បារដែលជិតផ្ទះអ្នកបំផុត និងកន្លែងដែលពុំសូវមានមនុស្សច្រើន ដើម្បីការពារអ្នក និងកុមារ ពីការឆ្លង។
    • ធើ្វកិច្ចការផ្ទះជាមួយកុមារ ដូចជា សំអាតបន្ទប់គេង ឬចម្អិនម្ហូបដែលគេចូលចិត្ត
    • ឬ ម៉្យាងទៀត អ្នកអាចជួយបង្រៀនកុមារ និងជួយដោះស្រាយកិច្ចការលំហាត់សាលារបស់កុមារ
    • ធើ្វលំហាត់ប្រាណ លេងកីឡា ដើម្បីកាត់បន្ថយភាពតានតឹងរបស់កុមារ។

២. រក្សាភាពវិជ្ជមានជានិច្ច

វាប្រហែលជាពិបាកចំពោះឪពុកម្តាយដែលកំពុងតានតឹង ធុញថប់នឹង​ស្ថានភាពនៃជំងឺរីករាលដាលនេះ ។ បែបនេះអ្នកអាចនឹងពិបាករក្សាភាពវិជ្ជមានចំពោះកុមារ សកម្មភាពកុមារមួយចំនួននឹងងាយ ធើ្វអោយអ្នកខឹងពួកគេ។ នៅពេលយើងមានអារម្មណ៍ខឹង ច្រើនតែនិយាយទៅកាន់កុមារតាមបែបអវិជ្ជមាន ។ ប៉ុន្តែ កុមារទំនងជាធ្វើអ្វីដែលយើង ណែនាំតាមបែបវិជ្ជមាន និងការសរសើរជាច្រើន ចំពោះអ្វីដែលពួកគេធ្វើត្រូវ។

  • ប្រើឥរិយាបថ និងពាក្យវិជ្ជមាន នៅពេលអ្នកប្រាប់កុមារពីអ្វីដែលត្រូវធ្វើ ដូចជា “ពេលកូនរៀបសម្លៀកបំពាក់របស់កូនហើយ ចាំកូនទៅលេងនៅខាងក្រៅ” (ជំនួសឱ្យ “កុំធ្វើឱ្យរញ៉េរញ៉ៃ”) ។
  • ការស្រែកដាក់កុមារនឹងធ្វើឱ្យអ្នក និងពួកគេកាន់តែមានអារម្មណ៍តានតឹង និងខឹង។ យកចិត្តទុកដាក់លើកូនរបស់អ្នកដោយហៅឈ្មោះរបស់ពួកគេ ជាមួយនឹងសំឡេងទន់ភ្លន់។ 
  • សរសើរកុុមារ នៅពេលពួកគេមានអាកប្បកិរិយាល្អ ។ 

៣. បង្កើតទម្លាប់

  • បង្កើតទម្លាប់ប្រចាំថ្ងៃសម្រាប់កុមារ ដែលអាចបត់បែនបាន និងងាយស្របតាម

អ្នកអាចធ្វើកាលវិភាគសម្រាប់អ្នក និងកុមារ ក្នុងនោះមានជាពេលវេលាសម្រាប់សកម្មភាពណាមួយ ក៏ដូចជា ពេលវេលាទំនេរផងដែរ។ ការធើ្វបែបនេះអាចជួយឱ្យកុមារកាត់បន្ថយអារម្មណ៍តានតឹង មិនសូវចំណាយពេលមើលអេក្រង់ទូរស័ព្ទ និងមានអាកប្បកិរិយាប្រសើរជាងមុន។

  •  បង្រៀនកុមារអំពីការការពារពីឆ្លងនៃវីរុស រក្សាអនាម័យជានិច្ច និងការរក្សាគំលាតដែលមានសុវត្ថិភាព។  អ្នកក៏ជាគំរូសម្រាប់របស់កុមារផងដែរ។ 

៤.​ អាកប្បកិរិយាអវិជ្ជមានរបស់កុមារ

វាជារឿងធម្មតាទេដែលកុមារបញ្ចេញអាកប្បកិរិយាអវិជ្ជមាន នៅពេលកុមារហត់នឿយ ឃ្លាន ភ័យខ្លាច ឬរៀនឯករាជ្យ។ អ្នកអាចសាកល្បងវិធីខាងក្រោមជាមួយពួកយើង ៖ 

  • បញ្ឈប់អាកប្បកិរិយាអវិជ្ជមាន វាមុនពេលវាចាប់ផ្តើម! ដូចជា នៅពេលកុមារមានអារម្មណ៍តានតឹង ឬខឹងអី្វមួយ ភ្លាមៗនោះអ្នកអាចកែប្រែបរិយាកាសទាំងនោះ ដោយនាំកុមារដើរលេខខាងក្រៅ ឬបង្កើតសកម្មភាពសប្បាយៗដល់កុមារ។ 
  • ប្រើផលវិបាកជួយបង្រៀនកុមារ ដើម្បីកុមារ ទទួលនូវទំនួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ។ សូមជៀសវាង ការវាយ ឬស្រែកដាក់កុមារ។

ការចំណាយពេលមួយទល់មួយជាកុមារ ការសរសើរលើកទឹកចិត្ត នឹងជួយកាត់បន្ថយអាកប្បកិរិយាអវិជ្ជមានរបស់កុមារ។

ផ្តល់ឱ្យកុមារនូវការងារសាមញ្ញៗ ដោយមានទំនួលខុសត្រូវ។ ហើយសរសើរពួកគេ នៅពេលពួកគេធ្វើបាន។

៥. ប្រើវិធីសាស្រ្តដើម្បីគ្រប់គ្រងភាពតានតឹង

យើងដឹងហើយថា​នេះ ជាពេលវេលាដែលតានតឹង និងធុញថប់ ដូច្នេះ អ្នកត្រូវថែរក្សាខ្លួនអ្នកអោយបានល្អ ទើបអ្នកអាចគាំទ្រកូនៗ របស់អ្នកបាន។

មនុស្សរាប់លាននាក់កំពុងមានការភ័យខ្លាចដូចយើងដែរ។ 

  • នៅពេលអ្នកតានតឹង សូមស្វែងរកនរណាម្នាក់ដែលអ្នកអាចនិយាយជាមួយពួកគេអំពីអារម្មណ៍របស់អ្នក។ 
  • សូមចំណាយខ្លះដើម្បីខ្លួនឯង ហាត់ប្រាណ អានសៀវភៅ ស្តាប់ចំរៀង លំហាត់សមាធិ និងសំរាកអោយបានគ្រប់គ្រាន់។
  • ចំណាយពេលស្តាប់កូនៗរបស់អ្នក នៅពេលពួកគេចែករំលែកអារម្មណ៍របស់ពួកគេ និងផ្តល់ការយកចិត្តទុកដាក់ លួងលោមដល់ពួកគេ។ 

៦. ពន្យល់កុមារអំពីពត៌មានកូវិត ១៩

កុមារអាចនឹងមានអារម្មណ៍ភ័យខ្លាច ឬមានការភាន់ច្រលំអី្វមួយ។ ជាក់ស្តែង កុមារពឹងផ្អែកលើឪពុកម្តាយដើម្បីសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ សូមធានាចំពោះកូនៗ របស់អ្នក ថាអ្នកនៅទីនោះសម្រាប់ពួកគេ ។ទោះយ៉ាងណា អ្នកត្រូវបង្ហាញការយកចិត្តទុកដាក់ និងពន្យល់កុមារស្របទៅតាមអាយុរបស់ពួកគេ៕