(855) 17 66 89 41 | (855) 96 73 51 736
ធាតុសំខាន់ៗក្នុងការប្រាស្រ័យទាក់ទងជាមួយកុមារអូទីហ្សឹម

ធាតុសំខាន់ៗក្នុងការជួយអ្នកឱ្យប្រាស្រ័យទាក់ទងកាន់តែមានប្រសិទ្ធិភាពជាមួយកុមារអូទីហ្សឹម។

ចំណាប់អារម្មណ៍របស់កុមារ

  • ហៅឈ្មោះកុមារមុនពេលអ្នកចាប់ផ្តើមសកម្មភាពណាមួយ ដើម្បីឱ្យពួកគេដឹងថាអ្នកកំពុងនិយាយជាមួយពួកគេ។
  • ត្រូវប្រាកដថាពួកគេយកចិត្តទុកដាក់ មុនពេលអ្នកសួរសំណួរ ឬផ្តល់ការណែនាំទៅកុមារ។ 
  • អ្នកត្រូវដឹងពីចំណង់ចំណូលចិត្ត និងទម្លាប់របស់ពួកគេ ដើម្បីផ្តល់ជាគន្លឹះខ្លះៗក្នុងការជ្រើសរើសសកម្មភាពលេងណាមួយដែលសាកសមនឹងកុមារ។

ដំណើរការព័ត៌មានរបស់កុមារ

ប្រសិនបើមានព័ត៌មានច្រើនពេកនឹងអាចធើ្វអោយកុមារមានពិបាកក្នុងការយល់។ 

ដូច្នេះអ្នកត្រូវ:

  • និយាយដោយប្រើពាក្យខ្លី សាមញ្ញៗ ងាយយល់ និងយឺតៗទៅកាន់កុមារ
  • ប្រើយោគខ្លីៗ និងផ្តល់ពេលអោយកុមារគិត និងឆ្លើយតប
  • កុំសួរសំណួរច្រើនពេកទៅកុមារ
  • ប្រើរូបភាព (Visual Supports) ដើម្បីណែនាំកុមារពីសកម្មភាពណាមួយ
  • ត្រូវដឹងអំពីបរិស្ថានជុំវិញកុមារ (គ្មានសំលេងរំខាន / ចង្អៀត)។ បញ្ហាញ្ញាណដឹង (Sensory Problem) ក៏អាចជាកត្តាធើ្វអោយប៉ះពាល់ក្នុងដំណើរការព័ត៌មានរបស់កុមារបានដែរ។ 

ជៀសវាងសំណួរបើក

  • ប្រើសំណួរខ្លីៗ
  • សួរតែសំណួរចាំបាច់បំផុត ឬសួរសំណួរដោយអ្នកត្រូវផ្តល់ជាជម្រើសដល់កុមារដើម្បីឆ្លើយ
  • សំណួររបស់អ្នកត្រូវជាក់លាក់។ ឧទាហរណ៍ “កុមារចូលចិត្តញាំនំនេះទេ?” និង “តើកូនចង់ចូលបង្គន់ទេ?” ជាជាង “តើថ្ងៃនេះកូនធើ្វអី្វខ្លះនៅសាលា?”

កាត់បន្ថយប្រើពាក្យ No!!!!!! 

  • ជំនួសដោយពាក្យ (ទេ!!!!!!) អ្នកអាចនិមិត្តសញ្ញាផ្សេងដើម្បីបង្ហាញកុមារ។
  • កុមារអូទីហ្សឹមអាចយល់ច្រឡំអំពីមូលហេតុដែលអ្នកនិយាយថា (ទេ!!!!!!)។ ប្រសិនបើអី្វដែលកុមារកំពុងលេងជាសកម្មភាពសម្រាប់ ថ្ងៃស្អែក ឬថ្ងៃផ្សេង សូមព្យាយាមបង្ហាញកុមារពីកាលវិភាគរបស់គេ។
  • ប្រសិនបើ អ្នកប្រើពាក្យ​  (ទេ!!!!!!) ពីព្រោះកុមារមានអាកប្បកិរិយាមិនសមរម្យ ព្យាយាមកុំស្រែកដាក់កុមារ ឬយកចិត្តទុកដាក់ខ្លាំងពេក (ប្រសិនមិនមានគ្រោះថ្នាក់) ការមិនឆ្លើយតបទៅអាកប្បកិរិយាមិនសមរម្យរបស់កុមារក៏ជាវិធីជួយកុមារផងដែរ៕
ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ

អត្ថបទទាក់ទង