(855) 17 66 89 41 | (855) 96 73 51 736
បញ្ហាអាកប្បកិរិយាទូទៅរបស់កុមារតូចៗ និងវិធីសាស្រ្តដោះស្រាយ

ការមិនគោរព និងចូលចិត្តស្រែក

នៅពេលដែលកូនរបស់អ្នកនៅតូចៗពួកគេនិយាយតមាត់ ឬចូលចិត្តស្រែក វាហាក់ដូចជាគួរឱ្យអស់សំណើច និងគួរឱ្យស្រឡាញ់។ ប៉ុន្តែនៅពេលពួកគេធំឡើង ហើយនៅតែបន្តស្រែកបែបនេះដោយមិនបានដោះស្រាយឱ្យបានត្រឹមត្រូវនោះ អាចនាំឱ្យមានការឈ្លោះប្រកែកគ្នារវាងឪពុកម្តាយ និងកូន។

ដូចនេះ ​អ្នកគួរ​ធ្វើអ្វី?

  • សូមកុំទាន់ឆ្លើយតប រង់ចាំឱ្យកុមារស្ងប់ចិត្តសិន ហើយបន្ទាប់មក និយាយជាកុមារដោយទន់ភ្លន់ប្រកដោយការយល់យល់ចិត្ត និងបង្ហាញកុមារអំពីអាកប្បកិរិយាបែបណាអាចទទួលយកបាន និងអាកប្បកិរិយាបែបណាមិនសមរម្យ។
  • ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេ ឈប់ស្រែកហើយស្តាប់អ្នក សូមផ្តល់នូវការសរសើរ និងរង្វាន់ដល់កុមារ ឬចម្អិនអាហារដែលគេចូលចិត្ត។ 
  • ចំណុចសំខាន់ ពិនិត្យមើលសកម្មភាពរបស់អ្នកពេលនៅជាមួយកុមារ ព្រោះធម្មជាតិកុមារ គឺរៀនសូត្រតាមឪពុកម្តាយរបស់គេ ដូចនេះ អ្នកត្រូវចាប់ផ្តើមដោយការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកជាមុនសិន។

ប្រើពាក្យជេរប្រមាថ

នៅពេលពួកគេខឹង ពួកគេអាចចាប់ផ្តើមស្រែក ឬប្រើពាក្យជេរប្រមាថដើម្បីនាំឱ្យអ្នកឈ្លោះប្រកែកគ្នា។

ដូចនេះ ​អ្នកគួរ​ធ្វើអ្វី? 

  • ត្រូវប្រាកដថាអ្នកមិនប្រើភាសាបែបនេះ នៅចំពោះមុខក្មេងៗទេ។
  • បង្កើតវិន័យក្នុងគ្រួសារ ប្រសិនបើកុមារប្រើពាក្យមិនសមរម្យ ឬជេរប្រមាថ។
  • ប្រសិនបើ កុមារកំពុងប្រើពាក្យសម្តីមិនសមរម្យ សូមកែតម្រូវកុមារភ្លាមៗ។ ពន្យល់កុមារអំពីពាក្យណាជា “ ពាក្យមិនល្អ មិនសមរម្យ” ។

អាកប្បកិរិយាហិង្សា វាយអ្នកដទៃ

វាមិនអីទេដែលកុមារខឹង ប៉ុន្តែប្រសិនបើ កំហឹងនោះក្លាយទៅជាអំពើហឹង្សា ឬប្រែទៅជាអាកប្បកិរិយាឈ្លានពានចំពោះកុមារវាជាបញ្ហា។ អាកប្បកិរិយាហិង្សា ក៏អាចជាអាកប្បកិរិយាដែលកុមាររៀនពីអ្នកដទៃផងដែរ។ 

តើមជ្ឈដ្ឋាននៅក្នុងផ្ទះរបស់អ្នកមានសភាពយ៉ាងដូចម្តេចដែរ?  តើសាលារៀនរបស់កុមារមាននរណាប្រើអំពើហឹង្សាទេ? 

ដូចនេះ ​អ្នកគួរ​ធ្វើអ្វី? 

កូនៗរបស់អ្នកពឹងផ្អែកលើអ្នកដើម្បីរៀនពីរបៀបដើម្បីគ្រប់គ្រងអារម្មណ៍របស់ពួកគេ។ ពន្យល់ប្រាប់កុមារដោយអារម្មណ៍ខឹងជារឿងធម្មតា ប៉ុន្តែកូនមិនត្រូវវាយ ខាំ ឬធើ្វអោយអ្នកដទៃរងរបួសទេ។

បង្រៀនពួកគេឱ្យប្រើពាក្យ និងឃ្លា ដូចជា “ ខ្ញុំខឹង” ឬ “ខ្ញុំមិនចូលចិត្ត” ឬ “ខ្ញុំមិនសប្បាយចិត្តទេ” និងវិធីសាស្រ្តវិជ្ជមានដើម្បីកុមារអាចបញ្ចេញអារម្មណ៍ខឹងរបស់គេ។ 

ការសម្លុត ធើ្វបាបអ្នកដទៃ

ការសម្លុតធ្វើបាបអ្នកដទៃ   គឺជាបញ្ហាធ្ងន់ធ្ងរ ហើយអាចបណ្តាលឱ្យប៉ះពាល់ផ្លូវចិត្ត និងរាងកាយដល់ជនរងគ្រោះ។ កុមារមានទំនោរចង់សម្លុតអ្នកដទៃដើម្បីមានអារម្មណ៍ថាមានអំណាច។ 

ដូចនេះ ​អ្នកគួរ​ធ្វើអ្វី? 

  • ប្រសិនបើអ្នកឃើញថាកូនអ្នកបានធ្វើបាបអ្នកដទៃ សូមកែតម្រូវកុមារភ្លាមៗ។
  • ចាប់ផ្តើមបង្រៀនកូនៗរបស់អ្នកតាំងពីក្មេងថា ការសម្លុតធើ្វបាបអ្នកដទៃគឺ ខុស។ សំខាន់ជាងនេះទៀតពន្យល់ និងបង្ហាញកុមារថា ទងើ្វបែបនេះ ជាទង្វើដែលមិនសមរម្យ និងធើ្វអោយអ្នកដទៃមិនសប្បាយចិត្ត។ 
  • កំណត់វិន័យក្នុងគ្រួសារ ដូចជា “យើងមិនត្រូវធ្វើបាបសមាជិកណាម្នាក់នៅក្នុងផ្ទះនេះទេ” ឬ “កូនមិនត្រូវធើ្វឥរិយាបថបែបនេះនៅក្នុងផ្ទះនេះទេ” ។

បញ្ហាអាកប្បកិរិយានៅសាលារៀន

តើកុមារធ្លាប់ប្រាប់អ្នកទេថា ពួកគេមិនចង់ទៅសាលារៀន ឬស្អប់សាលារៀន? ឬមិនចង់ធើ្វកិច្ចការផ្ទះ។ កុមារមិនចង់ទៅសាលារៀនដោយសារហេតុផលជាច្រើន ដូចជា មានការសម្លុតធើ្វបាបពីនរណាម្នាក់ បញ្ហាក្នុងការសិក្សា ថប់បារម្ភដោយសារឃ្លាតឆ្ងាយពីឪពុកម្តាយ។

ដូចនេះ ​អ្នកគួរ​ធ្វើអ្វី? 

  • ជំហានដំបូងគឺត្រូវស្វែងរកឬសគល់នៃបញ្ហា។ ស្វែងយល់ពីមូលហេតុដែលកូនរបស់អ្នកមិនចង់ទៅសាលារៀន ឬបដិសេធមិនធ្វើលំហាត់។ 
  • ផ្តល់ការលើកទឹកចិត្តចំពោះអាកប្បកិរិយាវិជ្ជមានរបស់កុមារ។ ឧទាហរណ៍ អ្នកអាចនិយាយថា “កូនអាចញាំការ៉េមបាននៅពេលកូនធើ្វកិច្ចការផ្ទះរួចរាល់” ។
  • សួរកុមារថា តើពួកគេចង់អោយអ្នកនិយាយជាមួយគ្រូអំពីបញ្ហាដែលពួកគេកំពុងប្រឈមមុខដែរ ឬទេ។ ផ្តល់ការយល់ចិត្តចំពោះកុមារ និងផ្តល់អារម្មណសុវត្ថិភាព ដើម្បីកុមារអាចជជែកពីបញ្ហារបស់គេនៅក្នុងសាលារៀន។ លើកទឹកចិត្តពួកគេដោយសួរថា តើនៅសាលាកូនចូលចិត្តធើ្វអី្វ និងចំណាយពេលជាកុមារធើ្វកិច្ចការផ្ទះរបស់ពួកគេ ហើយធ្វើឱ្យវាកាន់តែគួរឱ្យចាប់អារម្មណ៍៕​

ពេលណាដែលត្រូវរកជំនួយ

ក្នុងករណីបញ្ហាអាកប្បកិរិយាប្រែទៅជាអ្វីមួយដែលមិនអាចគ្រប់គ្រងបាននៅផ្ទះ អ្នកគួរតែទៅជួបអ្នកជំនាញចិត្តសាស្រ្តដើម្បីស្វែងរកដំណោះស្រាយ។ អ្នកជំនាញនឹងពិនិត្យមើលសុខភាពរាងកាយ និងផ្លូវចិត្តរបស់កុមារមុននឹងណែនាំឱ្យប្រើថ្នាំ ការព្យាបាលពិសេស ឬការប្រឹក្សា។

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ

អត្ថបទទាក់ទង