(855) 17 66 89 41 | (855) 96 73 51 736
ជំងឺចិត្តវិកល

រោគសញ្ញា

 • បាត់បង់ចំណង់ក្នុងការធើ្វអី្វមួយ
 • មានអារម្មណ៍ថាមិនអាចផ្សាភ្ជាប់ពីអារម្មណ៍របស់អ្នក
 • ពិបាកក្នុងការផ្ទង់ស្មារតី
 • គេចចេញពីអ្នកដទៃ
 • បញ្ហាទាក់ទងនឹងការទទួលដឹងដោយញ្ញាណ ដូចជាលឺសម្លេង ឬមើលឃើញអី្វដែលអ្នកដទៃមិនឃើញ
 • ការភ័ន្តច្រឡំ មានជំនឿរឹងមាំ
 • មិនចង់ថែទាំខ្លួន

ការយល់ច្រឡំ

មនុស្សជាច្រើនតែងលឺពីជំងឺចិត្តវិកល ប៉ុន្តែពួកគេមិនយល់ពីច្បាស់ពីរោគវិនិច្ឆ័យនេះទេ។ អ្នកអាចគិតថា បុគ្គលមួយចំនួនមានការគិតអវិជ្ជមានទៅលើជំងឺចិត្តវិកល ឬមានការយល់ច្រឡំលើអ្នក។ បុគ្គលមួយចំនួនគិតថាមនុស្សដែលអាចលឺសម្លេងចំឡែកៗ គឺជាមនុស្សគ្រោះថ្នាក់។ 

ការព្យាបាល

 • ការព្យាបាលអាកប្បកិរិយា ពុទ្ធិ (CBT) : ជួយអតិថិជនអោយប្រឈមនឹងការគិត និងអាកប្បកិរិយារបស់គេ តាមរយះការគិត និងនិយាយអំពីខ្លួនរបស់គេផ្ទាល់។
 • គ្រូពេទ្យជាធម្មតាចេញវេជ្ជបញ្ជាអោយប្រើថ្នាំប្រឆាំងនឹងរោគ (ដែលត្រូវបានគេស្គាល់ផងដែរថាជាថ្នាំព្យាបាលជំងឺសរសៃប្រសាទ ឬថ្នាំធើ្វអោយស្ងប់ស្ងាត់) ដើម្បីជួយដោះស្រាយជំងឺចិត្តវិកល។
 • ការជួយអន្តរាគមន៍ពីគ្រួសារ គឺជាប្រភេទនៃការព្យាបាលដោយការនិយាយទៅសាច់ញាតិ ឬអ្នកមើលអ្នកជំងឺ។ វិធីសាស្រ្តនេះអាចអោយសាច់ញាតិ ឬអ្នកថែទាំអ្នកជំងឺ ព្យាយាមជួយ និងរកវិធីដោះស្រាយជាមួយគ្នា។
 • ព្យាបាលតាមបែបសិល្បះ ដូចជាស្តាប់ចំរៀង ការគូរគំនូរ រាំ -ល- ដើម្បីជួយអ្នកបានបញ្ចេញអារម្មណ៍ជាមួយអ្នកព្យាបាល។
ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ