(855) 17 66 89 41 | (855) 96 73 51 736
ភាពមិនប្រក្រតីក្នុងការបរិភោគ

ការធើ្វរោគវិនិច្ឆ័យខាងផ្នែកវេជ្ជសាស្រ្តដោយផ្អែកលើលំនាំនៃការហូប និងការធើ្វតេស្តទៅលើ ទម្ងន់ ឈាម ម៉ាសនៃរាងកាយ។ ខាងក្រោមជាប្រភេទជំងឺដែលកើតឡើងច្រើនចំពោះ ជំងឺនៃការហូបមិនប្រក្រតី :

Bulimia nervosa

ការហូបច្រើនលើសលប់ក្នុងរយ:ពេលខ្លី ពីព្រោះអ្នកមានអារម្មណ៍ធុញថប់ ឬមានទុក្ខព្រួយ បន្ទាប់មកកើតមានអារម្មណ៍ខ្មាស់អៀន និងចង់ក្អួតដើម្បីអោយអាហារចេញមកវិញ។

រោគសញ្ញា

 • ហូបច្រើនលើសលប់
 • បន្ទាប់ពីហូបរួចមានអារម្មណ៍មានកំហុស ចង់ក្អូតចេញអាហារមកក្រៅវិញ រួចមានអារម្មណ៍ឃ្លានម្តងហើយ ម្តងទៀតពេញមួយថៃ្ង
 • ហូបអាហារដែលគិតថាមិនល្អសម្រាប់អ្នក
 • ហូបអាហារស្ងាត់ៗ និងលាក់កំបាំងពីអ្នកដទៃ
 • តែងតែឃ្លាន
 • ព្យាយាមក្អូត ដើម្បីអោយអាហារទាំងអស់ចេញមកវិញ ប្រើថ្នាំបញ្ចុះលាមក ឬធើ្វលំហាតប្រាណហួសកំរិត
 • ទំម្ងន់អាចលើស ទៅទំម្ងន់ទាបដែលមិនសមស្រប
 • ស្បែកស្ងួត
 • សម្រាប់ស្រ្តីគឺវដ្តវមិនទៀងទាត់

Anorexia nervosa

ការហូបមិនគ្រប់គ្រាន់អោយសមស្របទៅកំរិតមួយដែលត្រឹមត្រូវ។ អ្នកជំងឺប្រភេទ Anorexi គេត្រូវតែតមអាហាររហូតដល់ស្គម ដោយអ្នកជំងឺតែងតែមានការយល់ខុសលើរូបរាងខ្លួនឯង។ 

រោគសញ្ញា

 • កាត់បន្ថយការហូប ឬមិនហូប
 • ចំណាយពេលច្រើនរាប់កាឡូរីក្នុងអាហារ
 • លួចបោះចោលអាហារ
 • គិតការសម្រកគីឡូគ្រប់ពេល
 • ធើ្វលំហាត់ប្រាណហួសប្រមាណ
 • បង្កើតទម្លាប់ និងវិន័យនៃការបរិភោគ
 • ធ្លឹងគីឡូគ្រប់ពេល
 • ស្រកគីឡូក្នុងកំរិតមួយមិនត្រឹមត្រូវ
 • អ្នកអាចនឹងក្លាយជាមនុស្សដែលមិនមានការលូតលាស់ខាងរាងកាយ
 • មានអារម្មណ៍ចុះខ្សោយ
 • រដូវមិនទៀតទាត់ ឬមិនមានតែម្តង
 • អាចនឹងពិបាកក្នុងការផ្តោតអារម្មណ៍

Binge eating disorder

ការបរិភោគច្រើនលើសលប់ក្នុងរយ:ពេលខ្លី។ អ្នកអាចនឹងហូបច្រើនជ្រុលដើម្បីអោយមានអារម្មណ៍ល្អ ឬព្យាយាមបិទបាំងអារម្មណ៍មិនល្អរបស់អ្នក។ 

រោគសញ្ញា

 • បរិភោគអាហារច្រើនក្នុងរយ:ពេលខ្លី ពេញមួយថៃ្ង
 • តែងតែបរិភោគនៅពេលអ្នកអារម្មណ៍តានតឹង ទុក្ខព្រួយ ធុញ ឬមិនសប្បាយចិត្ត
 • លាក់កំបាំងអ្នកដទៃពីចំនួនដែលអ្នកហូប
 • បន្តហូបរហូតដ៏ក្អូត
 • លើសទំង្ងន់
 • ដង្ហើមដង្ហក់
 • ក្អូតចង្អោរ
 • ជាតិស្ករមានកំរិតខ្ពស់

ការព្យាបាល

 • CBT (Cognitive Behavioural Therapy) ជួយអតិថិជនអោយប្រឈមនឹងគំនិត និងអាកប្បកិរិយា ដោយការនិយាយអំពីបញ្ហារបស់គេ។
 • Family intervention នេះជាប្រភេទនៃការព្យាបាលនិយាយសម្រាប់សាច់ញាតិ ឬអ្នកថែទាំអ្នកជំងឺបរិភោគ។ វាអាចជួយឱ្យសាច់ញាតិ ឬអ្នកថែទាំខិតខំប្រឹងប្រែងដើម្បីជួយអ្នក និងរកវិធីដោះស្រាយបញ្ហាជាមួយគ្នា។
 • វេជ្ជបណ្ឌិតអាចនឹងណែនាំឱ្យប្រើថ្នាំដើម្បីសំរួលអារម្មណ៍របស់អ្នកជំងឺផងដែរ៕
ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ