(855) 17 66 89 41 | (855) 96 73 51 736

ចំណុចសំខាន់ៗអំពីអូទីហ្សឹមដែលអ្នកត្រូវដឹង

  • អូទីហ្សឹម​ គឺជាពិការភាពផ្នែកសរសៃរប្រសាទដែលជាកត្តាមួយធើ្វអោយមានបញ្ហាក្នុង ការលូតលាស់ផ្នែកសមត្ថភាព និងជំនាញជាច្រើន ។
  • នៅសហរដ្ឋអាមេរិកអត្រាបុគ្គលដែលមានអូទីហ្សឹមកើនឡើង ១៤% នៅចន្លោះឆ្នាំ ២០១៦ និង ២០១៨ ។ ក្មេងប្រុសត្រូវបានគេធើ្វរោគវិនិច័្ឆយមាន អូទីហ្សឹមច្រើនជាងក្មេងស្រី។

  • អូទីហ្សឹមជះឥទិ្ធពលទៅលើ ៣ផ្នែកធំៗ គឺការប្រាស្រ័យទាក់ទង ជំនាញសង្គម និងអាកប្បកិរិយា។
  • ដោយសារអូទីហ្សឹមមានលក្ខណៈស្មុគស្មាញ ដូច្នេះបុគ្គលអូទីហ្សឹមទាំងអស់មិនដូចគ្នានោះទេ។ អ្នកស្រាវជ្រាវជឿថា ប្រហែលជាមានមូលហេតុជាច្រើននៃអូទីហ្សឹម រួមមាន កត្តាហ្សែន និងបរិស្ថាន។
  • អ្នកជំនាញជាច្រើនជឿថា កត្តាហ្សែនដើរតួយ៉ាងសំខាន់ដែលបង្ករអោយមាន អូទីហ្សឹម ។ ការសិក្សាស្រាវជ្រាវមួយនៅឆ្នាំ ២០១៩ បានប៉ាន់ប្រមាណថាប្រហែលជា ៨០% នៃបុគ្គលអូទីហ្សឹមបណ្តាលមកពីកត្តាហ្សែន។ Trusted Source 
  • ទារកដែលកើតមិនគ្រប់ខែ ឬកើតមកខ្វះទំងន់មានហានិភ័យខ្ពស់ក្នុងការមានអូទីហ្សឹម។
  • ឪពុកម្តាយដែលមានកូនអូទីហ្សឹមមានឱកាស ២% -១៨% នៃការមានកូនម្នាក់ទៀតដែលមានបញ្ហានេះ។
  • បុគ្គលអូទីហ្សឹមមានលក្ខណៈខុសៗគ្នាទាំងអស់ និងមានចំនុចខ្លាំងរៀងៗខ្លួន។ បុគ្គលអូទីហ្សឹមខ្លះមានសមត្ថភាពអាចនិយាយបាន និងមួយចំនួនទៀត មិនចេះនិយាយនោះទេ។ បុគ្គលអូទីហ្សឹមដែលមិនចេះនិយាយ ការប្រាស្រ័យទាក់ទងរបស់ពួកគេ អាចនឹងប្រើរូបភាពនៃសកម្មភាពនីមួយៗដើម្បី មានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ចំណែកបុគ្គលដែលអាចនិយាយបាន ពួកគេក៏នៅមានឧបគ្គសមួយចំនួនក្នុងការ បកស្រាយពត៌មានដើម្បីពួកគេធើ្វការឆ្លើយតបផងដែរ។
  • បុគ្គលអូទីហ្សឹមក៏មានបញ្ហាក្នុងជំនាញសង្គមផងដែរ ដូចជាមិនសំឡឹងមើលភ្នែកអ្នកដទៃ មិនចេះពីរបៀបសុំជំនួយពីមនុស្សធំ និងមានការពិបាកក្នុងការចូលរួមសកម្មភាពក្រុម។ល។ ទីកន្លែងប្លែកៗ ឬថ្មីៗមួយចំនួន ក៏ធើ្វអោយបុគ្គលអូទីហ្សឹមមានការលំបាក្នុងការសម្របខ្លួនផងដែរ។
  • អូទីហ្សឹមអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវនៅអាយុ 2 ឆ្នាំ ប៉ុន្តែមានកុមារមួយចំនួនអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅអាយុមុន ២ឆ្នាំផងដែរ។
  • ការឆាប់ធើ្វអន្តរាគមន៍ អាចជួយបំពេញចំន្លោះខ្វះខាតរបស់កុមារ ដើម្បីកុមារងាយស្រួលបំពេញតម្រូវការចាំបាច់ក្នុងការដំណាក់កាលនៃការលូតលាស់ និងអាចជួយកុមារឱ្យរៀនជំនាញសំខាន់ៗដែលធ្វើអោយជីវិតរស់នៅ ប្រចាំថ្ងៃប្រសើរឡើង។
  • ដោយសារបុគ្គលអូទីហ្សឹមប៉ះពាល់ទៅលើ ៣ផ្នែកធំៗ នឹងធើ្វអោយពួកគេងាយនឹងមានអារម្មណ៍តានតឹង។ ពួកគេអាចពិបាកយល់នៅពេលមនុស្សនិយាយជាមួយពួកគេ មិនយល់ពីការផ្លាស់ប្តូរទម្លាប់របស់ពួកគេ ឬមិនអាចប្រាប់អ្នកពីអ្វីដែលពួកគេចង់បាន។ ស្ថានភាពទាំងនេះនាំអោយការធុញថប់ ជាពិសេសនៅពេលដែលពួកគេមិនអាចនិយាយអី្វចេញពីអារម្មណ៍របស់គេ។
  • បុគ្គលអូទីហ្សឹមនៅតែមានសមត្ថភាពធ្វើអ្វីៗជាច្រើន! ពួកគេនៅតែអាចទៅសាលារៀន ហើយរៀនជំនាញថ្មីៗ ដូចជាអាន និងសរសេរដូចមនុស្សទូទៅផងដែរ ស្របទៅតាមការអប់រំពិសេស។ មនុស្សពេញវ័យខ្លះនៅតែមានសមត្ថភាពធើ្វការ និងរកប្រាក់បានផងដែរ៕

 

FEFERENCE

https://psychcentral.com/autism/what-causes-autism

https://disturbmenot.co/autism-statistics/

https://www.ncbi.nlm.nih.gov/pmc/articles/PMC6646998/

ស្វែងយល់អំពីវិធីសាស្រ្តពង្រឹងផ្នែកប្រាស្រ័យទាក់ទង និងអាកប្បកិរិយារបស់កុមារ

កុមារអូទីហ្សឹមជាច្រើនមានរោគវិនិច្ឆ័យខុសៗគ្នា ឬបញ្ហាប្រឈមក្នុងការប្រាស្រ័យទាក់ទង ឬអាកប្បកិរិយាខុសគ្នាដែលតម្រូវការនៃការអប់រំអាចមានលក្ខណៈស្រដៀងគ្នា ។ 

ជាទូទៅកុមារអូទីហ្សឹម ពួកគេរៀន និងយល់តាមរយៈរូបភាព ដែលនេះបានន័យថាពួកគេយល់ពីអី្វដែលគេបានឃើញ ជាជាងអី្វដែលគេបានស្តាប់លឺ។ កុមារអូទីហ្សឹមជាច្រើនទៀតដែលមានបញ្ហាប្រឈមខាងការប្រាស្រ័យទាក់ទង និង/ឬ អាកប្បកិរិយា ក៏បង្ហាញពីភាពខ្លាំងក្នុងការយល់ដឹងពីអ្វីដែលពួកគេបានឃើញ បើប្រៀបធៀបនឹងអ្វីដែលពួកគេបានលឺ។

តើការប្រាស្រ័យទាក់ទងមានសារៈសំខាន់យ៉ាងណាខ្លះសម្រាប់កុមារអូទីហ្សឹម?

វាពិតជាសំខាន់ខ្លាំងណាស់! ការប្រឈមនឹងបញ្ហានៃការប្រាស្រ័យទាក់ទង គឺជាផ្នែកមួយនៃការលំបាកសម្រាប់កុមារអូទីហ្សឹម ក៏ដូចជាកុមារដទៃទៀត Asperger, PDD ។ ការលំបាកទាំងនេះអាចប៉ះពាល់ដល់ជំនាញដូចជា៖

  • សមត្ថភាពយល់ពីទំនាក់ទំនងសង្គម
  • ស្វែងយល់ពីកត្តាបរិស្ថាន
  • ស្វែងយល់ពីទិសដៅ
  • ការគ្រប់គ្រងខ្លួនឯង
  • និង ការបង្កើតនូវទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។

ការពង្រឹងផ្នែកជំនាញប្រាស្រ័យទាក់ទង គឺជាគោលដៅសំខាន់បំផុតមួយរបស់ពួកគេ។

  • កុមារអូទីហ្សឹមដទៃទៀតពួកគេ​អាចនិយាយបាន តើពួកគេអាចនៅមានបញ្ហាផ្សេងទៀត ឬទេ?

ការប្រាស្រ័យទាក់ទង គឺស្មុគស្មាញជាង“ គ្រាន់តែនិយាយ” ។ វាទាក់ទងនឹងជំនាញជាច្រើនរួមមាន ការផ្ទង់អារម្មណ៍ ការទទួលព័ត៌មាន ការបកប្រែព័ត៌មាន ការចងចាំព័ត៌មានពីអតីតកាល និងចុងក្រោយជាការឆ្លើយតប។

  • តើវិធីសាស្រ្តអី្វខ្លះដែលជួយអោយកុមារងាយស្រួលក្នុងការប្រាស្រ័យទាក់ទង? 

អ្នកអាចប្រើរូបភាពដើម្បីប្រាស្រ័យទាក់ទងជាមួយកុមារ។ កុមារនឹងងាយយល់តាមរយៈរូបភាព ដែលគេបានឃើញ ជាជាងអី្វដែលគេបានលឺ។ នៅពេលអ្នកប្រើរូប​ភាពដើម្បីផ្តល់ព័ត៌មាន និងមានសកម្មភាពណាមួយ ការយល់ដឹងរបស់កុមារនឹងមានការកើនឡើងគួរឱ្យកត់សម្គាល់។

  • តើរូបភាពទាំងនោះគឺអ្វី? ហើយមានអ្វីខ្លះ?

ទាំងនោះជាអី្វដែលកុមារអាចមើលឃើញ ដូចជារូបភាពបង្ហាញពីការធើ្វចលនានៃរាងកាយ រូបភាពបញ្ចាក់ពីអី្វៗនៅជុំវិញខ្លួនគេ ដែលទាំងនោះគឺជួយកុមារងាយស្រួលបង្កើតទំនាក់ទំនង ជាមួយអ្នក។ ក្នុងនោះដែរ រូបភាពអ្នកអាចច្នៃ ឬប្រើធើ្វជាកាលវិភាគសម្រាប់កុមារ ដើម្បីកុមារងាយស្រួលក្នុងការយល់ពីសកម្មភាពប្រចាំថ្ងៃរបស់គេ។ ចំណុចមួយទៀត គឺជួយអោយកុមារយល់ពីអាកប្បកិរិយាវិជ្ជមាន និងអវិជ្ជមានរបស់គេផងដែរ។​

  • តើបញ្ហាអាកប្បកិរិយារបស់កុមារកើតឡើងដោយរបៀបណា?

ជំហានដែលសំខាន់បំផុត គឺមើលទៅកត្តាជុំវិញរបស់កុមារ និងស្វែងរកអី្វដែលអាកប្បកិរិយាទាំងនោះកើតឡើង។ សម្រាប់កុមារ បញ្ហានៃការប្រាស្រ័យទាក់ទងរបស់គេ គឺជាមូលហេតុចំបង ដែលនាំអោយមានបញ្ហាអាកប្បកិរិយាកើតឡើង។ បញ្ហាអាកប្បកិរិយាកើតឡើងជាញឹកញាប់ គឺកុមារមិនទាន់យល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់គេ។ 

  • តើមានវិធីសាស្រ្តអី្វខ្លះដែលជួយកុមារបាន?

អ្នកអាចសាកល្បងប្រើរូបភាព ដើម្បីជួយកុមារផ្លាស់ប្តូរអាកប្បកិរិយាអវិជ្ជមាន។ វិធីសាស្រ្តនេះ ជួយអោយកុមារដឹងថាអី្វដែលគេគួរធើ្វ និងមិនគួរធើ្វ។ តាមរយៈរូបភាពក៏ជួយអោយកុមារងាយយល់ពីអី្វដែលកើតឡើងជុំវិញខ្លួនគេផងដែរ។

References

Improving Communication & Behavior

 

តើមានមូលហេតុអី្វខ្លះដែលកុមារមិនអាចផ្ទង់អារម្មណ៍ក្នុងការររៀន?

ឪពុកម្តាយមួយចំនួនតែងតែឆ្ងល់ថាតើហេតុអី្វបានជាកុមារមិនអាចផ្ទង់អារម្មណ៍លើការសិក្សារបស់ពួកគេបាន​ តើបញ្ហាទាំងអស់នេះបណ្តាលមកពីអី្វខ្លះ?

កុមារដែលពិបាកផ្ទង់អារម្មណ៍លើការសិក្សារមិនប្រាកដថាពួកគេមានបញ្ហា ADD ADHDនោះទេ។ បញ្ហាផ្តោតអារម្មណ៍ដែលកុមារមាននៅក្នុងសាលារៀនអាចបណ្តាលមកពីហេតុផលផ្សេងៗគ្នា។

សញ្ញាទូទៅដែលកុមារមានបញ្ហាក្នុងការផ្តោតអារម្មណ៍ក្នុងថ្នាក់រួមមាន៖

  • ការសិក្សាធ្លាក់ចុះ
  • មិនចូលចិត្តទៅសាលារៀន
  • ចូលចិត្តរំខានក្នុងថ្នាក់

ប្រសិនកុមារមានសញ្ញាទាំងនេះមិនមានន័យថាកុមារមានការលំបាកក្នុងការរៀនសូត្រ (learning difficulty) នោះទេ។ មុនស្វែងរកដំណោះស្រាយ ជំហានដំបូង គឺត្រូវកំណត់ថាតើមូលហេតុអី្វដែលធើ្វអោយកុមារបញ្ហាក្នុងការផ្តោតអារម្មណ៍នៅសាលារៀន។

មូលហេតុដែលអាចធើ្វអោយកុមារពិបាកក្នុងការផ្ចង់អារម្មណ៍

  • ទីកន្លែងថ្មី

ក្មេងតូចៗមានការលំបាកក្នុងការផ្តោតអារម្មណ៍​​នៅក្នុងថ្នាក់រៀន ពីព្រោះពួកគេស្ថិតនៅក្នុងបរិយាកាស ឬមជ្ឈមដ្ឋានថ្មីៗដែលកុមារពុំទាន់អាចសំរបខ្លួនបាន។ 

  • បរិយាកាសក្នុងថ្នាក់មិនមានការប្រកួតប្រជែងគ្រប់គ្រាន់

សម្រាប់កុមារខ្លះការរៀននៅក្នុងថ្នាក់ គឺមិនមានការប្រកួតប្រជែងគ្រប់គ្រាន់ ដូចជាកំរិតនៃការបង្រៀនមានកំរិតទាបជាងចំណេះដឹងដែលកុមារមាន។ ចំណុចនេះក៏អាចធើ្វអោយកុមារបាត់បង់ចំណាប់អារម្មណ៍ក្នុងការរៀន និងមិនផ្ទង់អារម្មណ៍ក្នុងថ្នាក់រៀន។​

  • ការរំខានក្នុងថ្នាក់

ថ្នាក់រៀនអាចជាកន្លែងមួយដែលពោពេញទៅដោយការរំខានពីមិត្តរួមថ្នាក់ ជជែកលេងរហូតដល់កុមារមានការពិបាកក្នុងការផ្ទង់អារម្មណ៍។ 

  • មិនមានការជំរុញលើកទឹកចិត្តគ្រប់គ្រាន់

ក្នុងករណីខ្លះ កុមារមិនទទួលលើកទឹកចិត្តគ្រប់គ្រាន់ពីឪពុកម្តាយ ឬលោកគ្រូអ្នកគ្រូរបស់ពួក ក៏អាចធើ្វអោយកុមារងាយបោះបង់ការសិក្សា ឬលើមុខវិជ្ជាណាមួយ។ 

  • របៀបនៃការបង្រៀនមិនត្រូវគ្នាជាមួយកុមារ

កុមារផ្សេងៗគ្នាមានរបៀបរៀនខុសៗគ្នា កុមារខ្លះរៀនបានល្អបំផុតតាមរយះការមើលឃើញ កុមារខ្លះតាមរយះការស្តាប់លឺ ។ល។ ប្រសិនបើគ្រូរបស់កុមារសង្កត់ធ្ងន់លើរបៀបរៀនដែលមិនត្រូវគ្នានឹងរបៀបដែលកុមាររៀន វាអាចបណ្តាលឱ្យកុមារខ្វះការយកចិត្តទុកដាក់ និងការយល់ដឹងផងដែរ។

  • កុមារគេងមិនបានគ្រប់គ្រាន់ ឬខ្វះអាហាររូបត្ថម្ភ

ប្រសិនបើកុមារមិនបានទទួលការគេងអោយបាន ៨ ទៅ ១០ ម៉ោងរាល់យប់ទេ កុមារនឹងមិនមានថាមពលដើម្បីផ្តោតអារម្មណ៍ក្នុងថ្នាក់ទេ។ ការមិនបានញាំអាហារពេលព្រឹកក៏ជាមូលហេតុធំមួយទៀតនៃការកង្វះការផ្តោតអារម្មណ៍នៅក្នុងថ្នាក់ផងដែរ។ 

  • ថប់បារម្ភ

ការថប់បារម្ភអំពីសាលារៀន ឬថ្នាក់អាចជាបញ្ហាមួយទៀតដែលនាំឱ្យកុមារមិនចង់ទៅសាលារៀន។ សិស្សដែលមានអារម្មណ៍ធុញថប់ ឬស្ត្រេសលើមុខវិជ្ជាណាមួយអាចនាំឱ្យបោះបង់ចោលការ សិក្សាចោលផងដែរ។

ទម្លាប់១០យ៉ាងសម្រាប់បង្រៀនកុមារតូចៗដែលឪពុកម្តាយមិនគួរមើលរំលង

ការផ្លាស់ប្តូរទម្លាប់មិនល្អមួយចំនួនអាចនឹងពិបាកខ្លាំងនៅពេលយើងក្លាយជាមនុស្សធំ ប៉ុន្តែយើងអាចកែប្រែ ឬជួយតម្រង់ទិសដល់កុមារតូចៗ ដើម្បីអោយកុមារមានច្បាប់ទម្លាប់ល្អត្រឹមត្រូវ និងអាចចូលរួមក្នុងសង្គមបានយ៉ាងល្អទៅថ្ងៃអនាគតរបស់ពួកគេ។ 

យើងមានគន្លឹះមួយចំនួនដែលឪពុកម្តាយអាចបង្រៀន និងណែនាំកុមារ ដែលទាំងនេះអាចជះឥទ្ធិពលវិជ្ជមាននៅក្នុងជីវិតរបស់ពួកគេ៖

១. ទម្លាប់អោយកុមារចូលគេងអោយបានទៀងម៉ោង និងគេងបានគ្រប់គ្រាន់

តើកុមារត្រូវការគេងប៉ុន្មានម៉ោង?

ចំនួនម៉ោងនៃការគេង គឺខុសៗគ្នាទៅតាមអាយុរបស់ពួកគេ។ 

  • 0-11 ខែ – កុមារត្រូវការគេង 14 ទៅ 18 ម៉ោងក្នុង១ថ្ងៃ
  • 1-2 ឆ្នាំ – កុមារត្រូវការគេង 10 ទៅ 14 ម៉ោងក្នុង១ថ្ងៃ
  • 3-5 ឆ្នាំ – កុមារត្រូវការគេង 10 ទៅ 13 ម៉ោងក្នុង១ថ្ងៃ
  • 6-13 ឆ្នាំ – កុមារត្រូវការគេង 9 ទៅ 10 ម៉ោងក្នុង១ថ្ងៃ
  • 14-18 ឆ្នាំ – កុមារត្រូវការគេង 8 ទៅ 9 ម៉ោងក្នុង១ថ្ងៃ

អ្នកអាចទម្លាប់អោយកុមារចូលគេង និងក្រោកអោយបានទៀងម៉ោង។ ជំរុញអោយកុមារផឹកទឹកអោយបានច្រើន ទាំងនេះជាទម្លាប់មួយដ៏សំខាន់ដែលឪពុកម្តាយគួរអនុវត្តន៍។ 

២. ចំណាយពេលលេងនៅខាងក្រៅ

សម្រាប់កុមារការលេងជាផ្នែកមួយសំខាន់ផងដែរ កុមារត្រូវការ ១ម៉ោង ទៅ១ម៉ោងកន្លះ ជារៀងរាល់ថ្ងៃទៅលើការលេងបែបកីឡា។ ការចំណាយពេលលេងខាងក្រៅនេះ ជួយអោយកុមារអាចទទួលយកពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ កុមារអាចរាប់អានមិត្តភកិ្តថ្មីៗ និងមានសុខភាពរឹងមាំ។ 

ចំណុចសំខាន់

ក្នុងនាមជាឪពុកម្តាយ អ្នកជាអ្នកទទួលខុសត្រូវក្នុងការធានាថាកុមារមិនចំណាយពេលច្រើនជាង ១ ម៉ោងមើលទូរទស្សន៍ ឬលេង iPad ឬទូរស័ព្ទនោះទេ ។ ការចំណាយពេលមើលអេក្រង់ច្រើនពេកអាចប៉ះពាល់ដល់ភ្នែកកុមារផងដែរ។

៣. គោរពតាមវិធានសុវត្ថិភាព

ពន្យល់ និងបង្ហាញកុមារអោយយល់ពីសារះសំខាន់នៃការគោរពច្បាប់ដែលជួយអោយពួកគេ មានសុវត្ថិភាព។ នៅពេលមនុស្សគ្រប់គោរពច្បាប់បានត្រឹមត្រូវល្អ ក្នុងសង្គមនេះនឹងមិនមាន នរណាធើ្វបាបនរណាទេ និងមនុស្សគ្រប់គ្នាតែងមានសុជីវធម៍ល្អក្នុងការរស់នៅ ទាំងនៅក្នុងសាលា ផ្ទះ និងមជ្ឈមដ្ឋានជុំ។ 

៤. ពន្យល់កុមារអោយចេះការពារខ្លួននៅពេលជួយមនុស្សបែ្លកមុខ

ជាការពិតណាស់កុមារនៅអាយុ ៣ និង ៤ ឆ្នាំ ពួកគេមិនទាន់អាចបែងចែកភាពល្អ និងអាក្រក់បាននោះទេ។ វាអាចនឹងមានការពិបាកនឹងបង្ហាញកុមារអោយបានយល់ ប៉ុន្តែនេះក៏មិនមែនជាចំណុចដែលឪពុកម្តាយគួរមើលរំលងនោះដែរ។ អ្នកអាចពន្យល់ពីកុមារងាយៗដូចជាសកម្មភាព ឬអាកប្បកិរិយាបែបណាដែលកុមារគួរប្រុងប្រយ័ត្ន និងត្រូវនិយាយបដិសេធ។ 

ប្រាប់កុមារពីរបៀបសុំជំនួយពីមនុស្សធំ ដូចជាឪពុកម្តាយ លោកគ្រូអ្នកគ្រូ ឬនាយកសាលា។ល។

៥. ញាំអាហារសុខភាពអោយបានត្រឹមត្រូវ

លើកទឹកចិត្តកុមារ ឬទម្លាប់អោយកុមារញាំអាហារ បន្លែ និងផ្លែឈើស្រស់ៗ បន្ថែមទៀត ចៀសវាងអាហារសម្រន់ខ្លាញ់ និងស្ករ។

ទឹកដោះគោមានជាតិខ្លាញ់ទាបក៏ត្រូវតែជាផ្នែកមួយនៃអាហាររបស់ពួកគេដែរ។ 

៦. អោយកុមារផឹកទឹកអោយបានគ្រប់គ្រាន់

នៅពេលកុមារលេងពេញមួយថ្ងៃយើងត្រូវចងចាំថាទឹកជួយពួកគេឱ្យគ្រប់គ្រងសីតុណ្ហភាពរាងកាយបានល្អ។

បើគ្មានបរិមាណទឹកសម្រាប់កុមារបានគ្រប់គ្រាន់ទេ កុមារងាយនឹងខ្វះជាតិទឹក ហើយមុខងាររាងកាយធម្មតាអាចរងការប៉ះពាល់។ ការផ្តល់ជាតិទឹកចំពោះកុមារ គឺមានសារៈសំខាន់ណាស់ ជាពិសេសដោយសារតំរូវការទឹកទាក់ទងនឹងទំងន់រាងកាយរបស់ពួកគេខ្ពស់ជាងមនុស្សពេញវ័យ។

៧. រក្សាអនាម័យ

កុមារចំណាយពេលលេងខាងក្រៅច្រើនម៉ោង សម្លៀកបំពាក់របស់ពួកគេនឹងប្រមូលផ្តុំកោសិកាស្បែកដែលងាប់ញើស និងអាចមានស្នាមប្រឡាក់ផ្សេងទៀត។

បាក់តេរីដែលមានលើស្នាមប្រឡាក់ទាំងនេះមិនត្រឹមតែបន្សល់ទុកនូវសម្លៀកបំពាក់ដែលមានក្លិនស្អុយប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចរាលដាលជំងឺ ឬឆ្លងជំងឺមួយចំនួនដល់កុមារផងដែរ។

៨. អាហារដែលសំខាន់បំផុត

អាហារពេលព្រឹកសំខាន់បំផុត ដែលកុមារមិនគួររំលងនោះទេ ព្រោះជាអាហារផ្តល់ថាមពលដល់យើង។ ក្នុងនាមជាឪពុកម្តាយអ្នកត្រូវធានាថាកូនៗ របស់អ្នកក្រោកពីព្រលឹមហើយមានពេលវេលាគ្រប់គ្រាន់ដើម្បីរីករាយនឹងអាហារពេលព្រឹកដែលមានសុខភាពល្អ មុនពេលចូលរៀន។

៩. ចំណេះដឹងទូទៅ

សម្រាប់ក្មេងៗតូចៗការរៀនអានសៀវភៅចំណេះដឹងផ្សេងៗមានសារះសំខាន់លើសតែពី ការរៀនពីតួអក្សរ និងលេខ។ ការអានក៏ជួយបង្កើនជំនាញភាសារបស់ពួកគេទៀតផង។ 

១០. ការងារផ្ទះ

អ្នកអាចឱ្យពួកគេជួយធ្វើកិច្ចការតូចតាច ដូចជារក្សាបន្ទប់ឱ្យស្អាត រៀបចំប្រដាប់ប្រដាក្មេងលេង ដាក់តុបាយមុនញាំអាហារ។ល។ ម៉្យាងទៀតការធើ្វបែបនេះ វាបង្រៀនពួកគេឱ្យមានភាពឯករាជ្យជាងមុន។ ពួកគេក៏នឹងចេះគោរពដល់អ្នកដែលជួយ សំអាតផ្ទះ នៅសាលារៀន ឬនៅភោជនីយដ្ឋានផងដែរ៕

12 Good Habits Every Parent Must Teach Their Child

ពាក្យមួយចំនួនដែលឪពុកម្តាយមិនគួរនិយាយទៅកាន់កុមារ

ជាធម្មជាតិ​ កុមារតែងចាប់យក និងរៀនតាមអី្វដែលជាគំរូរបស់មនុស្សធំ ដូចជារបៀបដែលមនុស្សធំនិយាយទៅកាន់ពួកគេ ហើយទាំងអស់នេះនឹងជះឥទិ្ធពលទៅ

បុគ្គលិកលក្ខណះរបស់គេទៅថ្ងៃអនាគត។​ សម្រាប់កុមារតូចៗពុំទាន់អាចបែងចែកត្រឹមត្រូវរវាងចំណុចល្អ និងមិនល្អនោះទេ។ 

តាមរយះការស្រាវជ្រាវ ក្នុងនាមយើងជាឪពុកម្តាយ ឬអាណាព្យាបាល យើងអាចជៀសពីបញ្ហានេះបានដោយ ត្រូវប្រុងប្រយ័ត្ននូវអី្វដែលយើងនិយាយទៅកាន់កុមារ។

ខាងក្រោមនេះជាចំណុចមួយចំនួនដែលឪពុកម្តាយគួរជៀសវាងនិយាយទៅកាន់កុមារ៖ 

១. “កូនជាកុមារមិនល្អ” ‘You are a bad boy/girl’

ការនិយាយបែបអវិជ្ជមានបែបនេះនឹងធើ្វអោយកុមារបាត់បង់គុណតម្លៃទៅលើខ្លួនរបស់គេ។ ធម្មជាតិកុមារគឺ សោះត្រង់ និងតែងតែជឿទៅលើសេចកី្តល្អ។ នៅពេលកុមារមានកំហុសអី្វមួយ ជាវិធីសាស្រ្តល្អបំផុតគួរពន្យល់ ណែនាំកុមារអោយយល់ពីពាក្យសំដី ឬសកម្មភាពរបស់គេ ដែលអាចប៉ះពាល់ទៅអ្នកដទៃយ៉ាងណាខ្លះ ប៉ុន្តែសូមជៀសវាងប្រើពាក្យមិនល្អ ឬ មិនសមរម្យទៅកាន់កុមារ ជំនួសមកជាការ បង្រៀន និងពន្យល់កុមារពីអី្វដែលជាអាកប្បកិរិយាល្អ និងមិនល្អ។

២. “ហេតុអីកូនមិនពូកែដូចបងៗរបស់កូន?” ‘Why can’t you be like your brother/sister?’

អ្នកមិនគួរមានការប្រៀបធៀបកុមារទៅបងប្អូនរបស់គេទេ។ ការធើ្វបែបនេះនឹងធើ្វអោយកុមារ មានអារម្មណ៍មិនល្អ និងច្រណែនជាមួយបងប្អូនរបស់គេ។ កុមារអាចនឹងមានអារម្មណ៍ថា គេមិនមែនជាសមាជិកក្នុងគ្រួសារ ហើយកុមារនឹងចាប់ផ្តើមគិតអវិជ្ជមានទៅលើបងប្អូនរបស់ គេ។

៣. តែងតែប្រើពាក្យ “ទេ” ទៅកាន់កុមារ

ប្រសិនកុមារលើពាក្យ “ទេ”​ សឹងតែគ្រប់ពេល ពួកគេធើ្វនេះមិនបាន ធើ្វនោះមិនបាន​ កុមារនឹងបាត់បង់ជំនឿទុកចិត្តលើឪពុកម្តាយរបស់គេ ឬជំនឿលើខ្លួនរបស់គេបន្តិចម្តងៗ។  ប្រសិនអ្នកមិនគាំទ្រ ឬអនុញ្ញាតអោយកុមារធើ្វអី្វមួយទេ អ្នកគួរផ្តល់ជាជម្រើសអោយពួកគេវិញ ។

៤. “កូននឹងមិនអាចធើ្វបាននោះទេ!” ‘You can’t do this!’

ប្រាកដណាស់វានឹងមានពេលខ្លះដែលក្មេងៗចង់ធ្វើអ្វីមួយដែលអ្នកដឹងរួចទៅហើយ ថាពួកគេមិនអាចធ្វើបាន។ គ្រាន់តែចាំថា អ្នកគួរផ្តល់ឱកាសឱ្យកុមារសាកល្បងធើ្វរឿងដែលពួកគេយល់ថា ពួកគេអាចធើ្វបាន ដរាបណាវាមិនបង្កគ្រោះថ្នាក់ដល់ពួកគេ។

កុមារក៏រៀនតាមរយៈការសាកល្បង និងកំហុស។ ទោះយ៉ាងណាពួកគេនឹងមិនហ៊ានព្យាយាមសាកល្បងធើ្វអី្វថ្មីៗទេ ប្រសិនបើអ្នកធ្វើឱ្យពួកគេភ័យខ្លាចក្នុងការសាកល្បងអ្វីដែលថ្មីៗ។

៥. “កុំនិយាយមកជាមួយម៉ាក់/ប៉ា” ‘Don’t talk to me’

សូមកុំបញ្ឍប់កុមារ ឬហាមកុមារមិនអោយនិយាយ។ ផ្ទុយទៅវិញ និយាយជាមួយពួកគេដោយប្រើពាក្យសំដីសមរម្យ និងមានហេតុផល ប្រសិនបើអ្នកចង់អោយពួកគេធ្វើតាមដំបូន្មានរបស់អ្នក ឬផ្តល់ឧកាសអោយកុមារអាចសួរសំណួរ ឬបញ្ចេញនូវគំនិតយោបល់របស់ពួកគេ។ 

៦. កំុបង្កើតនូវបទដ្ឋានសង្គមអវិជ្ជមានទៅកុមារ (ការបែងចែកយែនឌ័រ)

ជាធម្មជាតិ កុមារ គឺជាកុមារ កុំបង្កើតច្បាប់ដែលមានភាពលំអៀងយេនឌ័រ។ ផ្តល់ឧកាសអោយកុមារមានសិទ្ធិសំរេចចិត្តដោយខ្លួនគេ និងទៅតាមទំនោរធម្មជាតិដែលកុមារកើតមក។ 

៧. “គ្មានអ្នកណាចង់បានកូន ដូចជាកូនទេ!” ‘No one wants a kid like you’

ដោយសារតែកុមារតែងមើលគំរូ និងរៀនតាមឪពុកម្តាយ ក្រុមគ្រួសារ មិត្តភកិ្ត និងអ្នកជុំវិញខ្លួនរបស់គេ ដូច្នេះប្រសិនអ្នកយល់ថាកុមារមានបង្កបញ្ហា ឬមានអាកប្បកិរិយាមិនសមរម្យ សូមចាំថាកុមារមិនមានចេតនាធើ្វបែបនោះទេ គេគ្រាន់តែយកគំរូតាមមនុស្សជុំវិញខ្លួនគេប៉ុណ្ណោះ។

៨. កូនធំហើយមិនត្រូវធើ្វបែបនេះទេ

កុមារនឹងធំធាត់ទៅតាមធម្មជាតិ និងដំណាក់កាលរបស់ពួកគេ ដូចនេះគួរផ្តល់ឧកាសអោយកុមារធើ្វអី្វដែលកុមារពេញចិត្ត និងកក់ក្តៅ។ ក្នុងនាមជាឪពុកម្តាយ គឺមានភារកិច្ចមួយ គឺធើ្វអោយកុមារសប្បាយចិត្ត រក្សាសុវត្ថិភាពកុមារ និងជួយជំរុញអោយកុមារមានទំនុកចិត្តលើខ្លួនរបស់គេដើម្បីពួកគេអាចប្រឈមមុខនឹងពិភពលោកដោយខ្លួនគេបាន៕ 

ឯកសារយោង

10 Things Not To Say To Your Child

តើបញ្ហាសុខភាពផ្លូវចិត្តអ្វីខ្លះកើតឡើងចំពោះកុមារ?

ការផ្លាស់ប្តូរទីកន្លែងជារឿយៗ ក៏អាចជះឥទិ្ធពលដល់កុមារផងដែរ ដូចជា ផ្លាស់ទីលំនៅ សាលារៀន ឬ ការផ្តល់កំណើតថ្មី កុមារបារម្ភឪពុកម្តាយអាចនឹងមិនផ្តល់ក្តីស្រលាញ់បានគ្រប់គ្រាន់ដូចមុន។ កុមារមួយចំនួន ដែលចាប់ផ្តើមចូលរៀនតែងមានអារម្មណ៍រំភើប ក្នុងការរាប់អានមិត្តភក្តិថ្មីៗ និងធ្វើសកម្មភាពថ្មីៗនៅក្នុងសាលារៀនរបស់ពួកគេ ប៉ុន្តែក៏អាចមានកុមារខ្លះទៀត មានអារម្មណ៍ តានតឹង ថប់បារម្មណ៍ចំពោះការផ្លាស់ប្តូរក្នុងបរិដ្ឋានថ្មី។

ក្មេងវ័យជំទង់តែងតែជួបប្រទះនូវភាពច្របូកច្របល់ខាងផ្លូវចិត្ត នៅពេលដែលគំនិត និងរាងកាយរបស់ពួកគេលូតលាស់។ ផ្នែកសំខាន់មួយនៃការធំលូតលាស់ របស់កុមារ គឺការទទួលយកថាពួកគេជានរណា។ វ័យជំទង់ខ្លះ មានការពិបាកក្នុងការផ្លាស់ប្តូរ ទៅជាមនុស្សពេញវ័យ ហើយអាចប្រឡូកជាមួយអាល់កុល គ្រឿងញៀន ឬសារធាតុផ្សេងទៀតដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តពួកគេ។

កត្តាហានិភ័យចំពោះកុមារ

មានកត្តាហានិភ័យមួយចំនួនដែលធ្វើឱ្យកុមារមួយចំនួនប្រឈមនឹងបញ្ហាច្រើនជាងកុមារដទៃទៀត ។ កត្តាទាំងអស់នោះរួមជា ៖

  • មានជំងឺប្រចាំកាយរយៈពេលវែង
  • មានឪពុកម្តាយដែលមានបញ្ហាសុខភាពផ្លូវចិត្ត ឬញៀនស្រា
  • បាត់បង់មនុស្សដែលគេស្រលាញ់
  • មានឪពុកម្តាយដែលបែកគ្នា ឬលែងលះ
  • ត្រូវបានគេធ្វើបាបយ៉ាងខ្លាំង ឬរំលោភបំពានលើរាងកាយ ឬផ្លូវភេទ
  • រស់នៅក្នុងភាពក្រីក្រ ឬគ្មានផ្ទះសម្បែង
  • កុមារដែលជួបប្រទះការរើសអើងដោយសារពូជសាសន៍ ភេទ ឬសាសនា
  • កុមារដែលដើរតួជាអ្នកថែរក្សាសាច់ញាតិ ទទួលខុសត្រូវលើមនុស្សពេញវ័យ
  • កុមារដែលមិនបានទទួលការអប់រំល្អ

បញ្ហាសុខភាពផ្លូវចិត្តកើតឡើងចំពោះកុមារ

ទាំងនេះគឺជាបញ្ហាសុខភាពផ្លូវចិត្តមួយចំនួនដែលអាចប៉ះពាល់ដល់កុមារ និងវ័យជំទង់៖

  • ជំងឺធ្លាក់ទឹកចិត្ត មានឥទ្ធិពលលើកុមារ និងយុវវ័យកាន់តែច្រើននាពេលបច្ចុប្បន្ននេះ ជាងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែវានៅតែកើតមានជាទូទៅចំពោះមនុស្សពេញវ័យ។ ក្មេងជំទង់ងាយនឹងមានជំងឺធ្លាក់ទឹកចិត្តជាងកុមារ។ 
  • ធើ្វបាបខ្លួនឯង គឺជាបញ្ហាទូទៅមួយក្នុងចំណោមយុវវ័យ។ មនុស្សមួយចំនួនយល់ថា ការធើ្វបែបនេះគឺជួយពួកគេក្នុងការគ្រប់គ្រងអារម្មណ៍ឈឺចាប់ខ្លាំង ប្រសិនបើពួកគេធ្វើបាបខ្លួនឯង ដូចជាចេតនាធើ្វអោយខ្លួនឯងមានរបួស ឬធើ្វអោយខ្លួនពួកគេឈឺចាប់ផ្នែកណាមួយនៃរាងកាយរបស់គេ ប៉ុន្តែពួកគេមិនមានគំនិតចង់ធើ្វអត្តឃាតនោះទេ។
  • ជំងឺថប់បារម្ភទូទៅ អាចបណ្តាលអោយកុមារមានការព្រួយបារម្ភយ៉ាងខ្លាំង។ ក្មេងតូចៗដែលចាប់ផ្តើមផ្លាស់ប្តូរសាលារៀនអាចមានការថប់បារម្ភដោយសារការបែកគ្នា។
  • ជំងឺបាក់ស្បាត​ បណ្តាលមកពីការរំលោភបំពានលើរាងកាយ ឬផ្លូវភេទ ឬការតក់ស្លុតដែលជាជនរងគ្រោះនៃអំពើហឹង្សា ឬការធ្វើបាបធ្ងន់ធ្ងរ ឬការរស់រានមានជីវិតពីគ្រោះមហន្តរាយ ឬព្រឹត្តិការណ៍តក់ស្លុតណាមួយ។
  • មិនប្រក្រត្រីនៃការញាំ ជាធម្មតាចាប់ផ្តើមនៅក្នុងវ័យជំទង់ ហើយជាទូទៅកើតមានចំពោះក្មេងស្រី ច្រើនជាងក្មេងប្រុស។ 

ការជួយពីឪពុកម្តាយ

ប្រសិនបើពួកគេមានទំនាក់ទំនងកក់ក្តៅ និងបើកចំហជាមួយឪពុកម្តាយរបស់ពួកគេនោះកូន ៗ នឹងមានអារម្មណ៍ថាអាចប្រាប់អំពីបញ្ហារបស់ពួកគេ ប្រសិនបើពួកគេមានបញ្ហា។ វិធីសំខាន់បំផុតមួយដែលឪពុកម្តាយអាចជួយបាន គឺស្តាប់ពួកគេ និងយកចិត្តទុកដាក់លើអារម្មណ៍របស់ពួកគេ។ ពួកគេប្រហែលជាចង់បានការឱប ភាពកក់ក្តៅ ពួកគេប្រហែលជាចង់អោយអ្នកជួយពួកគេផ្លាស់ប្តូរអ្វីមួយ ឬពួកគេប្រហែលជាចង់បានជំនួយពីអ្នក។

ការជួយពីអ្នកជំនាញ

ប្រសិនបើកូនរបស់អ្នកមានបញ្ហានៅសាលារៀន គ្រូគិលានុបដ្ឋាយិកាសាលា អ្នកផ្តល់ប្រឹក្សាសាលា ឬអ្នកចិត្តវិទ្យាខាងការអប់រំអាចជួយបាន។ 

ឯកយោង

https://www.mentalhealth.org.uk/a-to-z/c/children-and-young-people

កត្តាជួយជំរុញសុខភាពផ្លូវចិត្តកុមារអោយបានល្អ

បញ្ហាសុខភាពផ្លូវចិត្ត គឺប៉ះពាល់ដល់កុមារប្រមាណ ១នាក់ ក្នុងចំណោមកុមារ ១០នាក់។ ដែលបញ្ហាសុខភាពផ្លូវចិត្តទាំងនោះរួមមាន ធ្លាក់ទឹកចិត្ត ថប់បារម្ភ និង វិបត្តិអាកប្បកិរិយា (Conduct Disorder) និងជារឿយៗ កើតឡើងដោយផ្ទាល់នៅក្នុងជីវិតរបស់ពួកគេ។

សុខុមាលភាពផ្លូវចិត្តរបស់កុមារ គឺមានសារៈសំខាន់ដូចសុខភាពរាងកាយរបស់ពួកគេដែរ។ កុមារមានសុខភាពផ្លូវចិត្តល្អ គឺជួយពួកគេអោយមានការអភិវឌ្ឍ ភាពខ្លាំងរបស់ពួកគេដើម្បីទប់ទល់នឹងអ្វីដែលជះឥទ្ធិពលដល់ពួកគេ ហើយលូតលាស់ទៅជាមនុស្សពេញវ័យដែលមានសុខភាពល្អផងដែរ។

កត្តាដែលជួយជំរុញសុខភាពផ្លូវចិត្តកុមារអោយបានល្អ មានដូចជា

  • កុមារមានសុខភាពរាងកាយល្អ របបអាហារត្រឹមត្រូវ និងមានលំហាត់ប្រាណទៀងទាត់
  • មានពេលវេលា និងសេរីភាពក្នុងការលេងក្នុងផ្ទះ និងខាងក្រៅ
  • ផ្នែកមួយនៃគ្រួសារដែលមានភាពសុខដុមរមនា
  • សាលាដែលមានមូលដ្ឋានត្រឹមត្រូវ និងមានស្តង់ដាក្នុងការបង្រៀន
  • កុមារអាចចូលរួមសកម្មភាពផ្សេងៗជាមួយអ្នកជុំវិញខ្លួន

កត្តាផ្សេងទៀតក៏សំខាន់ផងដែរអាចជួយកុមារ រួមមាន ៖

  • កុមារទទួលបាននូវក្តីស្រលាញ់  ភាពកក់ក្តៅ ការជឿជាក់ ការយល់ពីកុមារ និងសុវត្ថិភាពពីគ្រួសារ 
  • ចាប់អារម្មណ៍លើជីវិត និងមានឱកាសរីករាយនឹងខ្លួនរបស់គេ
  • កុមារមានក្តីសង្ឃឹម និងសុទិដ្ឋិនិយម
  • កុមារអាចចូលរៀន និងមានឱកាសដើម្បីទទួលបានជោគជ័យ
  • ទទួលយកពួកគេជានរណា និងទទួលស្គាល់អ្វីដែលជាចំណុចល្អរបស់ពួកគេ
  • កុមារមានអារម្មណ៍ថាពួកគេជាផ្នែកមួយនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍របស់ពួកគេ
  • មានអារម្មណ៍ថាពួកគេមានការគ្រប់គ្រងលើជីវិតផ្ទាល់ខ្លួនរបស់ពួកគេ
  • ពួកគេអាចប្រឈមមុខនឹងបញ្ហាដោយខ្លួនគេ និងចេះដោះស្រាយ។ 

ឯកសារយោង

https://www.mentalhealth.org.uk/a-to-z/c/children-and-young-people

ការអប់រំនៅសតវត្សទី២១

តាមរយៈអត្ថបទអប់រំនេះនឹងជួយអោយឪពុកម្តាយស្វែងយល់ពីតំរូវការចាំបាច់របស់កុមារនៅស្ថានភាពបច្ចុប្បន្ននេះ ។

១. ស្វែងយល់ពីកុមារ

កុមារទាំងអស់តែងមានសមត្ថភាព និងចំណុចខ្លាំងរបស់ពួកគេរៀងៗខ្លួន។ សូមកុំរំពឹងទុកថាកុមារនឹងយល់ពីអ្នក ប៉ុន្តែសូមព្យាយាមយល់ពីពួកគេ និងផ្តល់អី្វដែលជាតំរូវការសមស្រប ឬអ្វីដែលកុមារចង់បានបំផុត ។

ឧទាហរណ៍ អ្នកចង់អោយកុមារក្លាយជាគ្រូពេទ្យ ប៉ុន្តែកុមារចាប់អារម្មណ៍ទៅលើតន្រ្តីជាង ។ ដូច្នេះសូមជួយជំរុញលើកទឹកចិត្តកុមារអោយធើ្វតាមអី្វដែលពួកគេស្រលាញ់ ពួកគេអាចនឹងមានសមត្ថភាពដ៏អស្ចារ្យដែលអ្នកមិនបានដឹង។ 

Boy playing with toy plane dreaming being pilot in future.

២. កុំប្រៀបធៀបកុមារទៅកុមារដទៃទៀត

កុំប្រៀបធៀបកុមារជាមួយកុមារដទៃផ្សេងទៀត ព្រោះកុមារម្នាក់ៗមានបុគ្គលិកក្ខណះ និងចំណុចពិសេសរៀងៗខ្លួន ពួកគេមាន គំនិត ជំរើស គោលបំណង និងចំណុចផ្សេងៗជាច្រើនទៀតដែលខុសៗគ្នា។ កុមារម្នាក់ៗមានចំណុចខ្លាំង និងសមត្ថភាពដ៏អស្ចារ្យរៀងៗខ្លួន។

៣. ចំណេះដឹងជាផ្នែកមួយនៃជីវិត

តើកុមារអាចធើ្វអី្វបានខ្លះ?​  តើកុមារនឹងក្លាយជាអី្វនៅថ្ងៃអនាគត? តើកុមារចូលចិត្តអី្វ? តើចំណុចខ្លាំងរបស់កុមារគឺជាអី្វ? តើចំណុចខ្សេាយរបស់កុមារមានអី្វខ្លះ? តើកុមារមានក្តីស្រមៃចង់ក្លាយជាអី្វ? 

ឪពុកម្តាយគួរស្វែងយល់ពីកុមារ ប្រសិនកុមារប្រព្រឹត្តអី្វខុស សូមកែតំរូវ ឬណែនាំពួកគេដោយវិធីសាស្រ្តត្រឹមត្រូវ ក្នុងពេលវេលាសមស្របណាមួយ ។ សូមចាំថា កុមារជាម្ចាស់ជីវិត និងអនាគតរបស់ពួកគេ ។ កុមារគ្រប់រូបគួួរតែទទួលបានសិទិ្ធក្នុងការជ្រើសរើសអី្វដែលពួកគេស្រលាញ់។ 

៤. ផ្តល់អោយកុមារនូវអាកប្បកិរិយា និងបុគ្គលិកលក្ខណៈល្អ ជាជាងសំភារះនិយម និងទ្រព្យសម្បត្តិ

ការអភិវឌ្ឍចរិតលក្ខណៈ អភិវឌ្ឍបុគ្គលិកលក្ខណៈ និងការអប់រំ គឺមានតម្លៃ ថ្លៃជាងទ្រព្យសម្បត្តិដែលអ្នកផ្តល់អោយពួកគេ។ នៅពេលកុមារអាចកសាងគ្រឹះទាំងអស់ នោះហើយនឹងមិនមាននរណាអាចបំផ្លាញពួកគេបានទេ។ វាក៏ជាកាដូរដ៏អស្ចារ្យដែលអ្នកបានផ្តល់អោយពួកគេផងដែរ។ កុមារនឹងយកចំណេះដឹងទាំងនោះទៅអនុវត្តន៍នៅក្នុងដំណើរជីវិតរបស់ពួកគេ និងជួយសង្គមផងដែរ។

៥. ធើ្វជាគំរូល្អសម្រាប់កុមារ

គ្រូបង្រៀនដំបូងបំផុតរបស់កុមារ គឺជាឪពុកម្តាយរបស់ពួកគេ។ កុមារនឹងសង្កេតមើល និងរៀនរាល់សកម្មភាពររបស់អ្នក។ សូមប្រុងប្រយ័ត្នចំពោះសកម្មភាព ឬអាកប្បកិរិយារបស់អ្នក របៀបរស់នៅជាប្រចាំថ្ងៃ ការជ្រើសរើសអី្វមួយ។ល។ ប្រសិនអ្នកជក់បារី កុមារអាចនឹងរៀនតាមអ្នក ដូចនេះអ្នកមិនអាចស្តីបន្ទោសអោយកុមារបាននោះទេ។

៦. ពិនិត្យមើលមជ្ឈមដ្ឋានជុំវិញកុមារ មជ្ឈមដ្ឋានជុំវិញកុមារមានតួនាទីកាន់តែធំនៅក្នុងជីវិតរបស់ពួកគេ។ សូមពិនិត្យមើលកម្មវិធីសិក្សា និងប្រព័ន្ធអប់រំរបស់កុមារនៅសាលារៀនរបស់ពួកគេ។ កុមារក៏អាចរៀនពីក្រុមមិត្តភកិ្តរបស់គេផងដែរ។

៧. ពិនិត្យមើលរបបអាហាររបស់អ្នក

ការស្រាវជ្រាវវិទ្យាសាស្ត្រ បានបង្ហាញថា អី្វដែលឪពុកម្តាយបរិភោគ និងផឹក កុមារនឹងរៀនតាមផងដែរ។ ដូចនេះរបៀបនៃការបរិភោគនៅផ្ទះ គឺពិតជាមានសារះសំខាន់ណាស់។ សូមបរិភោគអាហារដែលជួយទ្រទ្រង់សុខភាពកុមារ ចំណាយពេលធើ្វសមាធិ ៣០នាទីជាមួយកុមារ បង្កើតសកម្មភាពសប្បាយជាមួយកុមារ ចំណាយពេលស្តាប់ពីបញ្ហារបស់កុមារ ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយកុមារ ៕

21st CENTURY PARENTING | Must Read

អ្វីទៅជា ដោនស៊ីនដ្រូម (Down Syndrome)

ដោនស៊ីនដ្រូម ឬហៅម៉្យាងទៀត ថាជាជំងឺ Trisomy 21 គឺជាជំងឺដែលកើតចេញមកពីហ្សែន ដោយសារការលើសនៃចំនួនក្រូម៉ូសូម។ ជាធម្មតា ទារកកើតមកមានក្រូមូ៉សូមចំនួន ២៣គូ ឬមាន ៤៦ ចំណែកទារកដែលមាន ជំងឺ Down syndrome មានក្រូម៉ូសូមចំនួន ៤៧ ដោយសារតែក្រូម៉ូសូមទី ២១លើសចំនួន១ ។ ជំងឺ ដោនស៊ីនដ្រូម ឬ Trisomy 21 នេះបណ្តាលអោយកុមារមានបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាមិនប្រក្រតី។

Trisomy 21 – Downs Syndrome

កុមារដែលមានជំងឺ ដោនស៊ីនដ្រូម អាចនឹងមានសកម្មភាព និងរូបរាងស្រដៀងគ្នាក៏ដោយ បុន្តែកុមារម្នាក់ៗមានសមត្ថភាពខុសៗគ្នា។ កុមារមានជំងឺដោនស៊ីនដ្រូម ជាធម្មតាមានពិន្ទុ IQ ក្នុងកម្រិតទាប និងមានការលូតលាស់ភាសាយឺតជាងក្មេងដទៃ។ 

លក្ខណះទូទៅនៃកុមារ​មានជំងឺដោនស៊ីដ្រូម

  • មុខរាងសំប៉ែត ជាពិសេសខ្ទង់ច្រមុះ
  • ភ្នែកស្រលៀង
  • កខ្លី
  • ត្រចៀកមានទំហំតូច
  • មានចំណុចសតូចៗលើភ្នែក
  • ដៃជើងតូចៗខ្លី
  • ម្រាមដៃពណ៌ផ្កាឈូកតូចដែលជួនកាលកោងឆ្ពោះទៅរកមេដៃ
  • សាច់ដុំខ្សោយ
  • មានកំពស់ទាបជាងកុមារធម្មតា

តើទារកប៉ុន្មាននាក់ដែលកើតមកមានជំងឺដោនស៊ីនដ្រូម? 

ជម្ងឺ ដោនស៊ីដ្រូម នៅតែជាជម្ងឺក្រូម៉ូសូមទូទៅបំផុតដែលត្រូវបានធ្វើរោគវិនិច្ឆ័យ នៅសហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំ ទារកប្រមាណ ៦០០០ នាក់ ដែលកើតនៅសហរដ្ឋអាមេរិកមានជម្ងឺ ដោនស៊ីនដ្រូម។ នេះមានន័យថា ជម្ងឺ ដោនស៊ីនដ្រូមកើតឡើងប្រហែល ក្នុងចំណោមទារក ៧០០ នាក់។

មូលហេតុ និងកត្តាហានិភ័យ

  • ក្រូម៉ូសូមទី ២១ បន្ថែមនាំឱ្យមានលក្ខណៈពិសេសនៃរាងកាយ និងបញ្ហាប្រឈមនៃការលូតលាស់ ដែលអាចកើតឡើងក្នុងចំនោមអ្នកដែលមាន ជម្ងឺ ដោនស៊ីដ្រូម​ ។ អ្នកស្រាវជ្រាវបានអោយដឹងថាជម្ងឺ ដោនស៊ីដ្រូម បណ្តាលមកពីក្រូម៉ូសូមបន្ថែម ប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់ថាហេតុអ្វីបានជា រោគសញ្ញា ដោនស៊ីដ្រូម កើតឡើង ឬមានកត្តាខុសគ្នាប៉ុន្មាននោះទេ។
  • កត្តាមួយដែលបង្កើនហានិភ័យនៃការមានកូនដែលមានជម្ងឺ ដោនស៊ីដ្រូម គឺអាយុរបស់ម្តាយ។ ស្ត្រីដែលមានអាយុ ៣៥ ឆ្នាំ ឬលើសពីនេះ នៅពេលដែលពួកគេមានផ្ទៃពោះទំនងជារងផលប៉ះពាល់ពីជម្ងឺ ដោនស៊ីនដ្រូម ជាងស្ត្រីដែលមានអាយុនៅក្មេង។

បញ្ហាសុខភាពផ្សេងទៀត 

មនុស្សមួយចំនួនដែលមានជម្ងឺ ដោនស៊ីនដ្រូម អាចមានពិការភាពពីកំណើតធំមួយ ឬច្រើន ឬបញ្ហាសុខភាពដទៃទៀត។ បញ្ហាសុខភាពទូទៅ ក្នុងចំណោមកុមារដែលមានជម្ងឺ ដោនស៊ីដ្រូម មានដូចខាងក្រោម៖

  • បាត់បង់ជំនាញនូវការស្តាប់
  • ការគេងមិនដកដង្ហើម ដែលជាស្ថានភាពមួយដែលដង្ហើមរបស់មនុស្សឈប់ជាបណ្តោះអាសន្ន ពេលកំពុងគេងលក់
  • ជំងឺត្រចៀក
  • ជំងឺភ្នែក
  • ពិការភាពបេះដូងមានតាំងពីកំណើត

ការព្យាបាល 

ដោនស៊ីដ្រូម ជាជំងឺពេញមួយជីវិត។ ការជួយកុមារបានទាន់ពេល (Early intervention) អាចជួយកុមារ អោយមានការរីកចំរើនល្អប្រសើរលើសមត្ថភាពរាងកាយ និងបញ្ញារបស់ពួកគេ។ ភាគច្រើននៃសេវាកម្មទាំងនេះ ផ្តោតលើការជួយកុមារដែលមានជម្ងឺ ដោនស៊ីដ្រូម វិវឌ្ឍទៅរកសក្តានុពលពេញលេញរបស់ពួកគេ។ ការព្យាបាលរួមមាន ការនិយាយ និងការព្យាបាលដោយចលនា ។ កុមារដែលមានជម្ងឺ ដោនស៊ីដ្រូម ក៏អាចត្រូវការជំនួយ ឬការយកចិត្តទុកដាក់បន្ថែមនៅក្នុងសាលាដែរ ទោះបីជាកុមារជាច្រើនត្រូវបានរាប់បញ្ចូលក្នុងថ្នាក់ធម្មតាក៏ដោយ។

ហេតុអី្វរបៀបនៃការនិយាយទៅកាន់កុមារជាកត្តាសំខាន់?

ក្នុងនាមជាឪពុកម្តាយ យើងតែងតែគិតអំពីរបៀបដែលកូនៗ របស់យើងនិយាយជាមួយយើង និងរបៀបដែលពួកគេបង្ហាញអាកប្បកិរិយា។ យើងកែតម្រូវពួកគេ នៅពេលពួកគេ មានកំហុសឆ្គងអី្វមួយ ហើយយើងប្រាកដថាពួកគេមានសុជីវធម៌ និងជៀសពីអាកប្បកិរិយាមិនសមរម្យ។ ប៉ុន្តែឪពុកម្តាយ ប្រហែលជា មិនបានយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេនិយាយ និងរបៀបដែលពួកគេនិយាយទៅកាន់កុមារនោះទេ។

ជាញឹកញាប់ គឺមានការពិបាកសម្រាប់ឪពុកម្តាយ ក្នុងការមើលសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកអាចសួរខ្លួនឯង តើសំលេងរបស់អ្នកស្តាប់ទៅ ដូចជាទន់ភ្លន់ និងគួរអោយស្រលាញ់ទេ នៅពេលអ្នកនិយាយទៅកាន់កុមារ? តើអ្នកហាក់ដូចជា ចូលរួម និងចាប់អារម្មណ៍នឹងអ្វីដែលកូនអ្នកកំពុងនិយាយទេ?

ហេតុផលសំខាន់ៗដែលឪពុកម្តាយគួរប្រើ សម្លេង និងពាក្យពេចន៍វិជ្ជមានជាមួយកុមារ៖

១. កុមារនឹងចូលចិត្តស្តាប់  នេះគឺជា កត្តាចំបង។ អ្នកអាចសួរខ្លួនឯង តើអ្នកនឹងចូលចិត្តអ្វី រវាង នរណាម្នាក់ដែលកំពុងនិយាយជាមួយអ្នកដោយសម្លេងមិនល្អស្តាប់ រិះគន់ និងនរណាម្នាក់ដែលកំពុងនិយាយជាមួយអ្នក ដោយសម្លេងល្អ ទន់ភ្លន់ និងសមហេតុផល ? ប្រសិនអ្នកត្រូវការកែសំរួលកំហុសឆ្គងរបស់កុមារ អ្នកគួរប្រើសំលេងសុភាពរាបសា ត្រង់ចំណុចនេះ កុមារទំនងជាទទួលបានការចាប់អារម្មណ៍ច្រើន ហើយកុមារនឹងអាចស្តាប់នូវអ្វីដែលអ្នកកំពុងនិយាយទៅកាន់ពួកគេ។

២. សម្លេង ឬអាកប្បកិរិយាកាច គឺមិនមានប្រសិទិ្ធភាពទេ នៅពេលដែលអ្នកស្រែក ឬនិយាយខ្លាំងៗ ទៅកាន់កុមារ ទំនងជាមិនសូវទទួលបានលទ្ធផលល្អទេ ហើយថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកនឹងកុមារទៀតផង។ 

ការស្រែក ឬនិយាយខ្លាំងៗទៅកាន់កុមារ ប្រាកដណាស់កូនរបស់អ្នកអាចស្តាប់ក្នុងរយៈពេលខ្លី ប៉ុន្តែប្រសិនបើ អ្នកចង់អោយកុមារអភិវឌ្ឍជំនាញ គ្រប់គ្រងអាកប្បកិរិយាផ្ទាល់ខ្លួនរបស់ពួួកគេ ការនិយាយអោយបានត្រឹមត្រូវ និងសមរម្យទៅកាន់កុមារ គឺជាមធ្យោបាយដ៏ល្អបំផុត។

៣. កុមាររៀនពីឥរិយាបថរបស់យើង វិធីល្អបំផុតដើម្បីឱ្យកុមារនិយាយល្អ ដោយប្រើពាក្យសំដីទន់ភ្លន់ចំពោះអ្នក គឺអ្នកត្រូវនិយាយល្អជាមួយពួកគេដូចគ្នា។ 

៤. អ្នក និងកុមារនឹងមានទំនាក់ទំនងល្អ នៅពេលអ្នកសម្តែងអាកប្បកិរិយា ការគោរព និងមានសុជីវធម៌ជាមួយកុមារ អ្នកនឹងមានចំណងនៃទំនាក់ទំនងល្អ ជិតសិ្នទ្ធ និងរឹងមាំជាមួយកុមារ។

៥. កុមារនឹងរាប់អានមិត្តភក្តិ គ្រូរបស់ពួកគេ​ និងអ្នកដទៃទៀតនៅក្នុងជីវិតរបស់ពួកគេដោយការគោរព នៅពេលដែលអ្នកប្រើសំលេងល្អៗ ទន់ភ្លន់ ជាមួយកុមារនៅផ្ទះ ពួកគេនឹងធ្វើបែបនេះនៅសាលារៀន និងកន្លែងផ្សេងទៀត។ អ្នកជុំវិញខ្លួនរបស់កុមារនឹងកោតសរសើរនូវអាកប្បកិរិយា និងសំដីទន់ភ្លន់របស់ពួកគេ កុមារនឹងមានមោទនភាពចំពោះជំនាញទាំងនេះ ។

វិធីសាស្ត្រជួយកុមារឱ្យមានទំនុកចិត្តលើខ្លួនឯង

ការចិញ្ចឹមកូនដោយអោយទំនុកចិត្តលើខ្លួនឯងវាជាគោលដៅសម្រាប់ឪពុកម្តាយជាច្រើន។ ហើយខណៈពេលដែលការផ្តោតសំខាន់លើ “ការសាងទំនុកចិត្តលើខ្លួនឯង” ឪពុកម្តាយដើរតួនាទីយ៉ាងសំខាន់ដែលកុមារអាចអភិវឌ្ឍសមត្ថភាព និងស្មារតីរឹងមាំរបស់ខ្លួន ដែលមានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពផ្លូវចិត្តរបស់កុមារ។

ខាងក្រោមនេះជាការណែនាំទូទៅមួយចំនួន ដែលឪពុកម្តាយអាចធ្វើតាម ដើម្បីជួយកុមារឱ្យមានទំនុកចិត្តលើខ្លួនឯង

  • តែងបង្ហាញថាអ្នកស្រលាញ់ និងតែងតែកោតសរសើរចំពោះពួកគេជានិច្ច។ នៅពេលអ្នកអារម្មណ៍ទាំងនេះ វាងាយស្រួលសម្រាប់កុមារក្នុងការស្វែងរកឱកាសថ្មីៗ និងចាប់យកអ្វីដែលពួកគេមិនទាន់សាកល្បងដោយភាពជឿជាក់ ដែលនាំឱ្យកុមារមានការកើនឡើងនូវទំនុកចិត្តលើខ្លួនឯង និងឆន្ទៈក្នុងការជឿជាក់លើសមត្ថភាពរបស់ពួកគេ។
  • ចំនាយពេលក្នុងការលេង៖ កុមារគ្រប់វ័យ ពួកគេរៀនសូត្រតាមរយៈការលេង និងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ក្នុងនាមជាឪពុកម្តាយ អ្នកតែងដើរតួជា “ ដៃគូក្នុងការលេងជាមួយកុមារ” ដែលបានន័យថា អ្នកជាមនុស្សដំបូងដែលជួយពួកគេឱ្យមានស្មារតីរឹងមាំ។

តាមរយៈការចំណាយពេលដើរលេងក្រៅផ្ទះ ឬគ្រាន់តែអង្គុយអានសៀវភៅដែលគេចូលចិត្ត អ្នកកំពុងតែបង្ហាញកូនរបស់អ្នកថា ពួកគេមានតម្លៃ និងសក្ដិសមនឹងពេលវេលារបស់អ្នកដែលចំនាយជាមួយពួកគេ។ ហើយនៅពេលដែលកូនរបស់អ្នកមានអារម្មណ៍ថាពួកគេមានតម្លៃ និងការគាំទ្រពីឪពុកម្តាយ  ពួកគេនឹងមានឆន្ទៈក្នុងការប្រឈមនឹងបញ្ហាក្នុងជីវិត។

  • យកចិត្តទុកដាក់ចំពោះភាពញឹកញាប់ដែលអ្នកសរសើរទៅកុមារ៖​ កុមារគ្រប់វ័យចូលចិត្តស្តាប់ការយល់ព្រម ឬការអនុញ្ញាតពីឪពុកម្តាយរបស់គេ។ ជាការពិតការសរសើរ និងការផ្តល់មតិវិជ្ជមានជាញឹកញាប់ គឺជាវិធីសាមញ្ញបំផុតដែលកុមារអាចវាស់តម្លៃរបស់ពួកគេ។ 

ដុកទ័រ Jeff Nalin, PsyD, a clinical psychologist, and Founder and Executive Director at Paradigm Malibu Treatment Center, បាននិយាយថា ការផ្ដល់មតិយោបល់វិជ្ជមាន នៅពេលដែលកូនរបស់អ្នកទទួលបានជោគជ័យ ឬនៅពេលកុមារព្យាយាមសាងល្បងធើ្វអី្វដែលថ្មីៗ ប៉ុន្តែត្រូវជៀសវាងពីការផ្តល់ការសរសើរដោយគ្មានមូលដ្ឋានត្រឹមត្រូវ។ គាត់ពន្យល់ថា “ ទោះបីការសរសើរមានតំលៃក៏ពិតមែន តែក្មេងៗគួរតែត្រូវបានសាទរចំពោះសមត្ថភាពរបស់ពួកគេផងដែរ” ។

  • ផ្តល់ឪកាសអោយកុមារសាងល្បងអី្វដែលថ្មីៗ៖

កុមារត្រូវការការសាងល្បង ការអនុវត្តច្រើននៅក្នុងជីវិត ដើម្បីកុមារអាចរៀនគ្រប់គ្រងខ្លួនឯង និងជំនះឧបសគ្គក្នុងជីវិតរបស់ពួកគេ។ ដូច្នេះការផ្តល់ឱ្យពួកគេដើម្បីសាកល្បងអ្វីៗដោយខ្លួនឯងជាវិធីល្អ មុនពេលផ្តល់ជំនួយទៅពួកគេ។ 

Nalin បានពន្យល់ទៀតថា​ “ ឪពុកម្តាយគួរតែជួយកុមារសាងទំនុកចិត្ត និងសមត្ថភាពរបស់កុមារ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ព្រោះថាបញ្ហាទាំងនេះនឹងក្លាយជាចំណែកនៃជីវិតរបស់ពួកគេ” ។

  • រៀនពីកំហុស៖ Nalin មានប្រសាសន៍ថា ឪពុកម្តាយគួរតែបង្រៀនកូនៗ ពីការបរាជ័យ គឺជាផ្នែកមួយនៃជីវិត និងបទពិសោធន៍នៃការរៀនសូត្រដ៏អស្ចារ្យ។ នៅពេលដែលកុមារកំពុងជួបនឹងការលំបាក វាជាការសំខាន់ណាស់ដែលឪពុកម្តាយផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌ ដោយស្តាប់ និងផ្តល់ការលើកទឹកចិត្តទៅកុមារ។

គាត់ពន្យល់ថា “ ក្នុងពេលបរាជ័យកុមារ គួរតែយល់ថាវាមិនដែលយឺតពេលទេក្នុងការព្យាយាមម្តងទៀត ហើយកិច្ចខិតខំប្រឹងប្រែងពិតជាមានតម្លៃជាងលទ្ធផល” ។

  • ទំនុកចិត្តរបស់ឪពុកម្តាយ៖

ប្រសិនបើអ្នកចង់ជួយកូនអ្នកឱ្យមានទំនុកចិត្ត អ្នកត្រូវសាងទំនុកលើកខ្លួនឯងជាមុនសិន។ Nalin មានប្រសាសន៍ថា “ ក្មេងៗពូកែធ្វើត្រាប់តាម ដូច្នេះឪពុកម្តាយគួរតែដឹងអំពីវិធី ដែលពួកគេដោះស្រាយបញ្ហាដោយខ្លួនឯងជាមុនសិន” ។ 

ផ្នែកសំខាន់បំផុតមួយនៃការធ្វើជាឪពុកម្តាយ គឺការបង្រៀន និងការជឿទុកចិត្ត។ តាមរយៈការបង្កើតបរិយាកាសមួយ ដែលអនុញ្ញាតឱ្យកូនរបស់អ្នកមានអារម្មណ៍ថាមានសុវត្ថិភាព និងស្រឡាញ់ ពួកគេអាចនឹងមានឆន្ទៈ និងភាពក្លាហានក្នុងការសាងល្បងអី្វដែលថ្មី និងរៀនពីបទពិសោធន៍ថ្មីៗដោយខ្លួនគេផ្ទាល់។ 

ឯកសាយោង

https://www.verywellfamily.com/how-to-help-your-child-develop-self-confidence-4770566

ហេតុអី្វត្រូវជួយពង្រឹងជំនាញនៃការលេងដល់កុមារអូទីស្សឹម?

ការជួយកុមារអូទីស្សឹមអោយរៀនលេងរបស់លេង គឺអាចជួយអោយកុមាររៀនពីឧបសគ្គ និងវីធីដោះស្រាយ។ ឧទាហរណ៍ កុមារអូទីស្សឹមមួយចំនួនចូលចិត្តលេងវត្ថុដដែល ខ្លះទៀតលេងតែជាមួយវត្ថុមួយ ឬពីរប៉ុណ្ណោះ ឬលេងតែផ្នែកខ្លះនៃរបស់លេងនោះទេ។ 

នេះដោយសារតែកុមារអាចនឹង៖

  • មិនដឹងពីរបៀបលេង
  • កុមារមានការពិបាកក្នុងការរៀនលេងដោយតាមរយៈត្រាប់តាមអ្នកដទៃ
  • កុមារមិនមានមូលដ្ឋានគ្រឹះដ្ឋានក្នុងការលេង

ការលេងមានសារៈសំខាន់អី្វខ្លះ?

ការជួយកុមារអូទីស្សឹមពង្រឹងជំនាញនៃការលេង គឺជាចំណុចសំខាន់ ពីព្រោះការលេង គឺជា មូលដ្ឋានគ្រឹះនៃការរៀន។ ។ ការលេងជាមួយប្រដាប់លេង និងហ្គេម គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ជំនាញថ្មីៗដល់កុមារ។ ក្នុងកំឡុងពេលកំពុងលេង អ្នកអាចជួយកុមារបង្កើតទំនាក់ទំនងជាមួយអ្នក ដូចជាការសួរសំណួរទៅកុមារ និងអ្នកអាចបង្រៀនពាក្យថ្មីៗទៅកុមារផងដែរ។ កុមារអូទីស្សឹមខ្លះអាចនឹងមិនមានការចាប់ អារម្មណ៍ទៅមនុស្សជុំវិញខ្លួនគេនោះទេ ដូច្នេះការលេង គឺជាវិធីសាស្រ្តដែលល្អបំផុតសម្រាប់កុមារអាចចំណាយពេលជាមួយកុមារផ្សេងៗ។ ការលេងក៏ជាឪកាសល្អមួយដែលបង្រៀនកុមារអោយចេះពីជំនាញសង្គម ដូចជាការចេះចែកវេន រង់ចាំ និងចែករំលែក។ 

ការលេងជួយកុមារ អាចផ្តោតទៅលើ៖

  • មូលដ្ឋានគ្រឹះនៃការរៀន ដូចជាកុមារអាចផ្ទង់អារម្មណ៍ និងចេះបត់បែន
  • ជំនាញពុទ្ធិ ដូចជាការរៀនពីជំនាញដោះស្រាយបញ្ហា
  • ជំនាញទំនាក់ទំនង
  • ជំនាញសង្គម ដូចជាប្តូរវេន ចេះចែករំលែក
  • ជំនាញចលនាតូច ចេះញាំបាយដោយខ្លួនឯង 
  • ជំនាញចលនាធំ រត់ និងលោត

ពេលវេលានៃការលេងក៏ជាឱកាសដ៏ល្អមួយដើម្បីលើកទឹកចិត្តឱ្យមានអន្តរកម្មរវាងឪពុកម្តាយ និងកូនផងដែរ។ ឪពុកម្តាយដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍ជំនាញនីមួយៗរបស់ កុមារ។

វិធីសាស្រ្តដំបូងក្នុងការលេងជាមួយកុមារមានដូចជា៖

  • អ្នកអាចអង្គុយលើឥដ្ឋ ឬធើ្វយ៉ាងណាអោយកម្រិតភ្នែករបស់អ្នកស្មើនឹងកម្រិតភ្នែកកុមារ ការធើ្វបែបនេះដើម្បីលើកកម្ពស់ការប្រាស្រ័យទាក់ទង និងធ្វើឱ្យកុមារដឹងថាអ្នកចង់បានការចាប់អារម្មណ៍ពីគេ។
  • ធើ្វត្រាប់តាមសកម្មភាពរបស់កុមារ ដើម្បីកុមារមានចាប់អារម្មណ៍មកលើអ្នក
  • បង្កើតបរិយាកាសសប្បាយរីករាយពេលលេងជាមួយកុមារ និងយករបស់ដែលកុមារចូលចិត្តលេង ដើម្បីធើ្វជាគំរូអោយកុមារឃើញ និងអាចរៀនតាមអ្នក
  • ពង្រីកចំណាប់អារម្មណ៍កុមារដោយមានប្រដាប់លេងថ្មីៗ ឬហ្គេមថ្មីៗ
  • សង្កេតមើលរបៀបនៃការលេងរបស់កុមារ និងហ្គេមដែលកុមារចូលចិត្ត។ ឧទាហរណ៍ កុមារចូលចិត្តលេងឡានដែលមានភ្លើង ដូច្នេះអ្នកអាចព្យាយាមបន្ថែមហ្គេមផ្សេងៗដោយមានភ្លើងដូចគ្នាទៅហ្គេមរបស់កុមារ។

https://www.marcus.org/autism-resources/autism-tips-and-resources/promoting-early-play-skills